Dell សម្រេចកាត់បន្ថយការងារជាង ៦ពាន់កន្លែង ដើម្បីឆ្លើយតបនឹងបញ្ហាសេដ្ឋកិច្ចនិងបញ្ហាធ្លាក់ចុះការលក់ក្នុងទីផ្សារសកល
- BY
- Pheakdey
- February 7, 2023
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ពិភពលោកគឺក្រុមហ៊ុន Dell បានសម្រេចកាត់បន្ថយការងារប្រមាណជា ៦,៦៥០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃចន្ទ ទី៦ ខែកុម្ភៈម្សិលមិញនេះ។ ការសម្រេចកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះត្រូវបានធ្វើឡើងក្រោមហេតុផលថា ទីផ្សារនៃការលក់ម៉ាស៊ីនកំព្យូរទ័រម៉ាក Dell បានធ្លាក់ចុះយ៉ាងខ្លាំងនៅជុំវិញពិភពលោក។

ហេតុផលបន្ថែមមួយទៀតនោះគឺការកាត់បន្ថយបុគ្គលិកនៅពេលនេះក៏ត្រូវបានធ្វើឡើងដោយផ្អែកទៅតាមស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលគេបានមើលឃើញថា នឹងបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅពេលអនាគតផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Dell មានបុគ្គលិកនៅជុំវិញពិភពលោកប្រមាណជា ១៣៣,០០០នាក់ ហើយនៅក្នុងនោះមានបុគ្គលិកជាង ៣០%កំពុងបំពេញការងារនៅសហរដ្ឋអាមេរិក ខណៈការកាត់បន្ថយបុគ្គលិកខាងលើនេះនឹងធ្វើឲ្យប៉ះពាល់ដល់កម្លាំងពលកម្មសកលរបស់ក្រុមហ៊ុនប្រមាណជា ៥%៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






