ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របួស ៣៤នាក់ ដោយសារការដុតផាវដើម្បីអបអរពិធីបុណ្យព្រះ​ច័ន្ទ​ពេញ​វង្សតាមបែបសាសនាហិណ្ឌូនៅប្រទេសម៉ាឡេស៊ី

    BY autoadmin January 22, 2019
    របួស ៣៤នាក់ ដោយសារការដុតផាវដើម្បីអបអរពិធីបុណ្យព្រះ​ច័ន្ទ​ពេញ​វង្សតាមបែបសាសនាហិណ្ឌូនៅប្រទេសម៉ាឡេស៊ី

    មនុស្ស ៣៤នាក់ បានទទួលរងគ្រោះដោយការរលាកពីកំទេចកំទីផាវអំឡុងពិធីបុណ្យ Thaipusam នៅជិតវិហារ Subramaniar នៅភ្នំ Batu Caves ប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃចន្ទ។ មន្ត្រីប៉ូលីសបាននិយាយថា ឧបទ្ទវហេតុនេះកើតឡើងនៅពេលដែលបុរសម្នាក់ និងមិត្តភក្តិពីរនាក់របស់គាត់ បានអុចផាវដើម្បីអបអរសាទរពិធីបុណ្យប្រហែលម៉ោង ៨ និង ៤០ នាទីល្ងាច ភ្លាមៗនោះគ្រាប់ផាវដែលគួរតែផ្ទុះទៅលើអាកាស បានផ្ទុះមកលើផ្លូវទៅវិញ និងបានបណ្តាលឱ្យមនុស្សជាច្រើនដែលនៅក្បែរតំបន់រងរបួស។

    មន្ត្រីប៉ូលីសបានឱ្យដឹងថា ជនរងគ្រោះទាំង ៣៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម និងគ្លីនិកសុខភាពក្បែរនោះ។ ហេតុការណ៍នេះក៏បានបណ្តាលឱ្យរថយន្ត ៣គ្រឿង រងការខូចខាតផងដែរ។ យ៉ាងណាមិញក្នុងបុណ្យនេះផងដែរប៉ូលីសមិនបានចេញលិខិតអនុញ្ញាតឱ្យមានការដុតផាវ ឬកាំជ្រួចដើម្បីប្រារព្ធពិធីបុណ្យ Thaipusam នោះទេ។ សំណុំរឿងនេះផងដែរ កំពុងត្រូវបានគេស៊ើបអង្កេតក្រោមមាត្រាទី ២៨៦ នៃក្រមព្រហ្មទណ្ឌសម្រាប់ការធ្វេសប្រហែសក្នុងការប្រើប្រាស់គ្រឿងផ្ទុះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: