ចិនធ្វើវិសោធនកម្មលើកងទ័ពជើងគោក និងមន្ត្រីមួយចំនួនធំ ដើម្បីប្តូរខ្លួនទៅជាកងកម្លាំងប្រយុទ្ធបែបបច្ចេកវិទ្យាទំនើប
កងទ័ពចិនបានបង្កើនកម្លាំងទ័ពជើងទឹក ជើងអាកាស និងអង្គភាពយុទ្ធសាស្ត្រថ្មីរបស់ខ្លួន ហើយបានកាត់បន្ថយកងទ័ពជើងគោកមួយចំនួនរបស់ខ្លួន ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរជាយុទ្ធសាស្រ្ត ដែលត្រូវបានបង្កើតឡើងដើម្បីផ្លាស់ប្តូរកងទ័ពរំដោះ (PLA: People’s Liberation Army) ទៅជាកម្លាំងទំនើបដ៏ទូលំទូលាយមួយ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសចិនមួយបាននិយាយថា ទិន្នន័យថ្មីនេះ គឺមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រ PLA ដោយកងទ័ពបច្ចុប្បន្នមានចំនួនតិចជាង ៥០ភាគរយ នៃចំនួនសរុបនៃកងទ័ពទ័ពជើងគោក ហើយស្ទើរតែពាក់កណ្តាលនៃអង្គភាពដែលមិនមែនជាយុទ្ធជនរបស់យើងត្រូវបានគេធ្វើវិសោធនកម្ម និងចំនួនមន្ត្រីនៅ PLA ត្រូវបានកាត់បន្ថយ ៣០ភាគរយ។
អ្នកវិភាគយោធាដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃលោក Ni Lexiong បាននិយាយថា ការធ្វើកំណែទម្រង់នេះបានធ្វើឱ្យមានការផ្លាស់ប្តូរ និងជាយុទ្ធសាស្រ្តដ៏សំខាន់មួយពីការដែលមានត្រឹមកម្លាំងការពារជាមូលដ្ឋាននៅស្រុកកំណើតទៅជាប្រទេសមួយដែលមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យក្រុងប៉េកាំងបញ្ចេញសាច់ដុំរបស់ខ្លួន និងដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅឯដែនសមុទ្រ៕


អត្ថបទ៖ លីដា
ប្រភព៖ scmp