កប់ហ្មង! GANZBRG ដាក់សុទ្ធតែ ឧកញ៉ាៗឡើងមកច្រៀង ដឹងតែសប្បាយប្លែកភ្នែកនាព្រឹតិ្តការណ៍ប្រគំតន្ត្រីក្នុងទិវានៃក្តីស្រលាញ់ខាងមុខនេះ
- BY
- Liny Chan
- February 8, 2023
នា.!ទិវានៃក្តីស្រលាញ់ឆាប់់ៗខាងមុខនេះក្រុមហ៊ុនស្រាបៀរ GANZBERG នឹង ប្រារព្ធមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ ចំនួន 2ទីតាំង និង 2រាត្រីពេញ ផ្ទួនៗគ្នា នៅថ្ងៃទី 13-14 កុម្ភៈខាងមុខនេះ ក្នុងក្រុងតាខ្មៅ និង មណ្ឌលកីឡា ទីរួមខេត្តកំពង់ស្ពឺ។

វត្តមាន ឧកញ៉ា ព្រាប សុវត្ថិ, ឧកញ៉ា ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា, តន់ ចន្ទសីម៉ា, ពេជ្រ សោភា,ឆន សុវណ្ណារាជ, លោក ខេម, យូរី, តារារ៉េប និងតារាចម្រៀងល្បីៗជាច្រើនដួងថែមទៀត។ នឹងរួមគ្នាធ្វើឱ្យ អ្នកគាំទ្រនិងអ្នកស្នេហាតន្ត្រីដ៏ច្រើនកុះករទទួលបាននូវភាពរីករាយជាមួយនឹងការសម្ដែងដ៏កក្រើកក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។

មហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យនេះ នឹងមានការផ្សាយផ្ទាល់ លើកញ្ចក់ ទូរទស្សន៍ PNN, ហង្សមាស HDTV, និងFacebook ផ្លូវការ Beer GANZBERG និង Galaxy Navatra ពិសេសបន្ថែមលើសពីនេះ មហាព្រឹត្តិការណ៍នេះក៏មានសហការណ៍ចូលរួមផ្នែកបច្ចេកវិទ្យាសំលេងទំនើបចុងក្រោយពីដោយក្រុមហ៊ុន Nano Sound ធានាថាពិតជាសប្បាយ អស្ចារ្យពុំធ្លាប់មានលើសពីមុនមក។



- Share This Post:






