ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្ដាយអាយុ ១៧ឆ្នាំ បីកូនចូលខារ៉ាអូខេបន្ទាប់ពីវាយដំនាងមួយអស់ដៃ ក្រោយមកក៏ភ្ញាក់ភ្អើលដោយសារ…

    BY autoadmin January 22, 2019
    ម្ដាយអាយុ ១៧ឆ្នាំ បីកូនចូលខារ៉ាអូខេបន្ទាប់ពីវាយដំនាងមួយអស់ដៃ ក្រោយមកក៏ភ្ញាក់ភ្អើលដោយសារ…

    កាលពីពេលថ្មីៗនេះទារិកា អាយុ ១៨ខែ ត្រូវម្តាយវ័យ ១៧ឆ្នាំ វាយឱ្យស្លាប់ ដោយសារតែទារិកាមិនព្រមផឹកទឹកដោះគោ និងចៃដន្យទារិកាធ្វើឱ្យរាយប៉ាយផលិតផលគ្រឿងសំអាងរបស់នាងជាម្ដាយ។ ឧប្បត្តិហេតុដ៏គួរឱ្យរន្ធត់នេះបានកើតឡើងនៅតៃវ៉ាន់ កាលពីថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០១៩។ បើយោងទៅតាម Oriental Daily បានឱ្យដឹងថា ឪពុករបស់ទារិកាមានអាយុ ២០ឆ្នាំ ខណៈម្តាយមានអាយុត្រឹមតែ ១៦ឆ្នាំ ប៉ុណ្ណោះពេលដែលទារិកាចាប់កំណើត។ ក្រោយមកប្តីប្រពន្ធនេះបានបែកបាក់គ្នាកាលពីឆ្នាំមុន ហើយនាងជាម្តាយ គឺជាអ្នកដែលតែងតែថែរក្សាទារិការហូតមក ដោយនាងបានរើមកស្នាក់នៅជាមួយសាច់ញាតិរបស់នាង។

    ក្នុងកំឡុងពេលយប់កើតហេតុ នាងជាម្ដាយបានវាយធ្វើបាបទារកយ៉ាងព្រៃផ្សៃ ដោយប្រើប្រាស់ឧបករណ៍ម៉ាស្សាខ្នងវាយទៅលើកូនតូច ព្រោះតែគេមិនព្រមផឹកទឹកដោះគោ និងបានធ្វើឱ្យផលិតផលគ្រឿងសំអាងរបស់នាងជាម្ដាយជ្រុះរាយប៉ាយ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺថា ម្ដាយចិត្តព្រៃផ្សៃក៏បានអនុញ្ញាតឱ្យញាតិសន្ដានដែលនាងស្នាក់នៅជាមួយវាយទៅលើទារិកាបន្ថែមទៀត។ កុមារដ៏កម្សត់កាន់តែយំ ប៉ុន្តែពួកគេមិនខ្វល់! មិនយូរប៉ុន្មានទារិកាបានបាត់បង់ស្មារតី ប៉ុន្តែពួកគេគិតថាទារិកាប្រហែលជាដេកលក់។

    ក្រោយមកពួកគេក៏បាននាំគ្នាទៅច្រៀងខារ៉ាអូខេ ហើយក៏បាននាំទារិកាទៅជាមួយ ដោយច្រៀងយ៉ាងសប្បាយរីករាយរយៈពេលបីម៉ោង។ រឿងដែលកាន់តែហួសចិត្តគឺទារកបានបញ្ឈរ​ភ្នែក ប៉ុន្តែនាងជាម្ដាយថែមទាំងបានវាយក្បាលរបស់ទារិកាម្តងទៀត ដោយមិនដឹងថាកូនតូចបានស្លាប់បាត់ទៅហើយ។ បន្ទាប់ពីបញ្ចប់ការច្រៀងនាងជាម្ដាយបានកត់សម្គាល់ឃើញថា ចម្លែក និងបានបញ្ជូនទារកទៅមន្ទីរពេទ្យ ប៉ុន្តែវាយឺតពេលទៅហើយ។ វេជ្ជបណ្ឌិតដែលព្យាយាមសង្គ្រោះទារក បានរកឃើញស្នាមជាំនៅលើខ្លួនរបស់នាង ហើយបានទទួលស្គាល់ថា ស្នាមរបួសមួយចំនួនត្រូវបានបង្កឡើងដោយក្រចកដៃមុតៗ។

    ការស្លាប់នេះបានបង្ហាញថា ទារកបានហូរឈាមនៅក្នុងលលាដ៍ក្បាល ហើយប៉ូលីសជឿថា មាននរណាម្នាក់បានវាយក្បាលរបស់ទារកផ្ទប់នឹងជញ្ជាំង ឬទារិកាអាចនឹងធ្លាក់ក្បាលដាំដូងចុះក្រោម។ យ៉ាងណាមិញនាងជាម្តាយ និងសាច់ញាតិត្រូវបានឃុំខ្លួនដោយប៉ូលីស ហើយពួកគេទាំងអស់ត្រូវបានគេរកឃើញថាមានទោសជាប់ពាក់​ព័ន្ធនឹងការស្លាប់របស់ទារិកានេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: