ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុមារាម្នាក់នេះមានអាយុ ៦ឆ្នាំ ប៉ុណ្ណោះ តែជំនាញកាត់សក់វិញ មនុស្សធំសុំខ្មាសតែម្ដង! (មានវីដេអូ)

    BY autoadmin January 22, 2019
    កុមារាម្នាក់នេះមានអាយុ ៦ឆ្នាំ ប៉ុណ្ណោះ តែជំនាញកាត់សក់វិញ មនុស្សធំសុំខ្មាសតែម្ដង! (មានវីដេអូ)

    ក្មេងប្រុសម្នាក់ដែលមកពីភាគនិរតីនៃប្រទេសចិន បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្ងើចសរសើរ ទទួលបានការគាំទ្រ និងមាន followers ជាងមួយលាននាក់នៅក្នុងប្រព័ន្ធបណ្ដាញសង្គម ដោយសារតែជំនាញកាត់សក់ដ៏អស្ចារ្យរបស់គាត់។ យោងតាមសារពត៌មាន Sina News បានឱ្យដឹងថា កុមារា Jiang Hongqi ដែលទើបតែមានអាយុ ៦ឆ្នាំ បានជួយធ្វើការនៅក្នុងហាងឪពុកម្តាយរបស់គាត់ នៅក្នុងក្រុង Suining ខេត្ត Sichuan ចាប់តាំងពីគាត់មានអាយុ ៤ឆ្នាំ មកម៉្លេះ។

    ដើមដំបូងឡើយ ជាងដែលធ្វើការឱ្យក្នុងហាងឪពុកម្តាយរបស់គាត់បានជួយបង្រៀន និងជាជំនួយការឱ្យកុមារា Jiang ប៉ុន្តែពីរឆ្នាំមកនេះគាត់រៀនបានច្រើន គាត់ចេះនូវជំនាញដែលចាំបាច់ និងបានផ្តល់សេវាកម្មដល់អតិថិជនដោយខ្លួនឯងទៀតផង។ ឪពុកម្តាយរបស់គាត់ដែលបានដំណើរការអាជីវកម្មនេះអស់រយៈពេល ៦ឆ្នាំ មកហើយនោះ ក៏បានចែករំលែកនូវ clip របស់ Jiang ទៅលើវេបសាយ Kuaishou និងបានធ្វើឱ្យអ្នកគាំទ្រជាង ១.៥លាននាក់ ស្ញើចសរសើរមកលើសមត្ថភាពរបស់កុមារាមិនដាច់ពីមាត់៕

    អត្ថបទ៖​ លីដា
    ប្រភព៖

    Share This Post: