ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវសិស្សម្នាក់អៀនរហូតដល់សន្លប់ ដ្បិតត្រូវអង្គុយប្រលងក្នុងនាមជាសិស្សប្រុសតែម្នាក់ឯងក្នុងចំណោមសិស្សស្រី ៥០០នាក់

    BY Pheakdey February 10, 2023
    យុវសិស្សម្នាក់អៀនរហូតដល់សន្លប់ ដ្បិតត្រូវអង្គុយប្រលងក្នុងនាមជាសិស្សប្រុសតែម្នាក់ឯងក្នុងចំណោមសិស្សស្រី ៥០០នាក់

    ឥណ្ឌា៖ យុវសិស្សជនជាតិឥណ្ឌាម្នាក់បានដួលសន្លប់ក្នុងម៉ោងប្រលងនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយរូបគេបានកើតមានអារម្មណ៍តានតឹងនិងភ័យខ្លាច ដ្បិតត្រូវអង្គុយប្រលងក្នុងនាមជាសិស្សប្រុសតែម្នាក់ឯងនៅក្នុងចំណោមសិស្សស្រីចំនួន ៥០០នាក់ផ្សេងទៀតនៅក្នុងបន្ទប់តែមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាកលវិទ្យាល័យ Allama Iqbal​​ ស្ថិតនៅក្នុងទីក្រុង​ Biharsharif ភាគខាងជើងនៃប្រទេសឥណ្ឌា។

    យុវសិស្សដែលបានដួលសន្លប់និងត្រូវខកខានអត់បានប្រលងនោះមានឈ្មោះថា Manish Shankar Prasad ហើយមុខវិជ្ជាដែលរូបគេកំពុងប្រលងនោះគឺមុខវិជ្ជាគណិតវិទ្យា​ ខណៈការប្រលងមួយនេះគឺជាការប្រលងដ៏សំខាន់មួយផងដែរសម្រាប់ការសិក្សាថ្នាក់មហាវិទ្យាល័យរបស់គេ។ ប្រភពខាងលើបានបន្តថា យុវសិស្សវ័យ  ១៧ឆ្នាំរូបនេះត្រូវបានគេរៀបឈ្មោះដោយច្រឡំដាក់ភេទជាស្រី ទើបបានជារូបគេត្រូវទៅអង្គុយប្រលងក្នុងចំណោមសិស្សស្រី ៥០០នាក់ដូចនេះ ខណៈរូបគេគឺជាមនុស្សដែលមានអារម្មណ៍អៀនជាមួយនិងមនុស្សស្រីជាទីបំផុត ហើយអារម្មណ៍អៀននេះហើយដែលជាមូលហេតុធ្វើឲ្យគេមានអារម្មណ៍តានតឹងរហូតដល់សន្លប់តែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖​ World of Buzz

     

    Share This Post: