ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរឱ្យអាណិតមែន! ស្ត្រីម្នាក់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំមិនបានប៉ុន្មានផង ក៏ត្រូវបង្អួចជាន់ទី ១៦ ធ្លាក់សង្កត់ពីលើស្លាប់

    BY autoadmin January 22, 2019
    គួរឱ្យអាណិតមែន! ស្ត្រីម្នាក់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំមិនបានប៉ុន្មានផង ក៏ត្រូវបង្អួចជាន់ទី ១៦ ធ្លាក់សង្កត់ពីលើស្លាប់

    បុគ្គលិកសណ្ឋាគារម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបង្អួចមួយដែលនាងកំពុងសម្អាតបានធ្លាក់ទៅលើផ្លូវដ៏មមាញឹកមួយក្នុងទីក្រុងហុងកុង និងបានសម្លាប់អ្នកដំណើរម្នាក់។ មន្ដ្រីប៉ូលីសបាននិយាយថា ស្ត្រីរងគ្រោះម្នាក់នេះមានអាយុ ២៤ឆ្នាំ មកពីប្រទេសចិន គាត់ត្រូវបានបង្អួចពីជាន់ ទី១៦ នៃសណ្ឋាគារ Mira នៅក្នុងសង្កាត់ Tsim Sha Tsui ធ្លាក់សង្កត់កាលពីថ្ងៃចន្ទម្សិលមិញ។ គាត់ត្រូវបានគេប្រញាប់ប្រញាល់បញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យមិនអាចជួយសង្គ្រោះគាត់បានឡើយ។ មិត្តភក្តិប្រុសរបស់គាត់ម្នាក់ទៀត ក៏ត្រូវបានវាយប្រហារដោយបង្អួចធ្លាក់នេះផងដែរ ប៉ុន្តែបានគេចរួច និងរងរបួសស្រាលប៉ណ្ណោះ។

    យ៉ាងណាមិញប៉ូលីសបានចាប់ខ្លួនអ្នកសំអាតបង្អួចសណ្ឋាគារ នៅក្រោមច្បាប់ប្រឆាំងនឹងការធ្វើឱ្យវត្ថុធ្លាក់ពីអគារ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ឬធ្វើឱ្យប៉ះពាល់ដល់សាធារណជន។ គ្រោះថ្នាក់នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបង្អួចរបស់សណ្ឋាគារទំនើបនៅក្នុងទីក្រុងបែរជាអាចធ្លាក់មកយ៉ាងងាយដូចនេះ។ អ្នកនាំពាក្យប៉ូលិសម្នាក់ក៏បានប្រាប់ថា ស្ត្រីរងគ្រោះការពិតគឺទើបតែត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពី ថ្ងៃអង្គារ អាទិត្យមុននេះ ដោយរង់ចាំការសាកសួរបន្ថែម ហើយត្រូវត្រឡប់ចូលខ្លួនឱ្យតុលាការសាកសួរវិញម្ដងទៀតនៅដើមខែកុម្ភៈ ប៉ុន្តែជាអកុសលគាត់មិនអាចរស់បន្ដបាន៕

    អត្ថបទ៖ លីដា
    ប្រភព៖​ channelnewsasia

    Share This Post: