កាបូបម៉ាក Hermès ប្រភេទ Limited Edition មួយចំនួនត្រូវបានគេលក់ចេញក្នុងតម្លៃសរុបរហូតដល់ជាង ៣លានដុល្លារ
- BY
- Pheakdey
- February 12, 2023
ហុងកុង៖ កាបូបយួរដៃម៉ាក Hermès ចំនួន ៧៧កាបូបត្រូវបានគេលក់ចេញក្នុងតម្លៃរហូតដល់ ២៥,២លានដុល្លារហុងកុង ឬស្មើនឹង ៣,២លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark ។ កាបូបទាំងអស់នោះ គឺជាកម្មសិទ្ធរបស់លោកមហាសេដ្ឋី Joseph Lau ហើយការលក់កាបូបក្នុងតម្លៃដ៏ខ្ពស់នេះគឺត្រូវបានធ្វើឡើយតាមរយៈការដេញថ្លៃដោយមានអ្នកចូលរួមប្រកួតប្រជែងជាច្រើននាក់ផងដែរ។

ប្រភពខាងលើបានបន្តថា កាបូបទាំង ៧៧នោះគឺជាកាបូបប្រភេទ Limited Edition (កាបូបពិសេសដែលក្រុមហ៊ុនផលិតឡើងដោយមានចំនួនកំណត់) ដែលត្រូវបានរចនាឡើងដោយកំពូលអ្នករតនាម៉ូតគឺលោក Jean-Paul Gaultier នៅក្នុងអំឡុងឆ្នាំ ២០០៤-២០១០។ គួរកត់សម្គាល់ថា លោកមហាសេដ្ឋី Joseph Lau និងក្រុមគ្រួសារ គឺជាអ្នកគាំទ្រផលិតផលម៉ាក Hermès យ៉ាងខ្លាំងបំផុត ហើយនាពេលកន្លងមកលោកនិងក្រុមគ្រួសារធ្លាប់បានទិញកាបូបម៉ាក Hermès ប្រមាណជា ១,៥០០កាបូប ខណៈគិតត្រឹមពេលនេះគឺរូបគាត់នៅមានកាបូប Hermès ជាង ១,០០០ទៀតនៅក្នុងផ្ទះរបស់គាត់៕

លោកមហាសេដ្ឋី Joseph Lau
អត្ថបទ៖ ភក្តី
ប្រភព៖ Next Shark
- Share This Post:






