ចាស់តែគុណភាព! បុរសអាយុ ៥៦ឆ្នាំម្នាក់សុខចិត្តដើរក្នុងចម្ងាយ ១,២០០គីឡូម៉ែត្រដើម្បីទៅជួបមិត្តស្រីអាយុ ៥៦ឆ្នាំដូចគ្នានៅក្នុងថ្ងៃ Valentine’s Day
- BY
- Pheakdey
- February 12, 2023
ថៃ៖ បុរសជនជាតិថៃម្នាក់បានធ្វើដំណើរដោយថ្មើរជើងក្នុងចម្ងាយប្រមាណជា ១,២០០គីឡូម៉ែត្រដើម្បីមកជួបមិត្តស្រីរបស់គាត់នៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ Valentine’s Day ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈនេះបានឲ្យដឹងថា បុរសស្មោះស្នេហ៍រូបនេះមានឈ្មោះថា Suthep និងមានអាយុ ៥៦ឆ្នាំ។
ប្រភពខាងលើបានបន្តថា លោក Suthep បានដើរចេញពីខេត្ត Nakhon Nayok កាលពីថ្ងៃទី ១៤ ខែមករា និងត្រូវដើរកាត់ខេត្តចំនួន ២ទើបអាចទៅដល់ផ្ទះមិត្តស្រីរបស់គាត់ដែលស្ថិតនៅក្នុងខេត្ត Satun។ លោក Suthep បានស្គាល់គ្នាជាមួយមិត្តស្រីរបស់គាត់ដែលមានឈ្មោះថា Thanapa Khiaw មានអាយុ ៥៦ឆ្នាំដូចគ្នារយៈពេល ៥ឆ្នាំមកហើយតាមរយៈបណ្តាញសង្គម TikTok តែពួកគាត់មិនដែលបានជួបគ្នាផ្ទាល់ឡើយ។ លោក Suthep បានប្រាប់ឲ្យដឹងថា ការសម្រេចដើរក្នុងចម្ងាយផ្លូវដ៏ឆ្ងាយនេះគឺដើម្បីបង្ហាញពីទឹកចិត្តស្រលាញ់ដ៏ជ្រាលជ្រៅរបស់គាត់ចំពោះមិត្តស្រី ហើយគិតត្រឹមពេលនេះគាត់ដើរបានចម្ងាយជាង ១,១០០គីឡូម៉ែត្រហើយ ខណៈនៅត្រឹមថ្ងៃទី ១៤ ខាងមុខនេះគឺគាត់នឹងអាចដើរដល់ផ្ទះមិត្តស្រីរបស់គាត់តែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






