អន្តរជាតិ
សង្គ្រោះបាន ១២នាក់ និងស្លាប់ ១០នាក់ ក្នុងហេុតការណ៍ឆេះនាវា ២គ្រឿង នៅច្រកភ្ជាប់សមុទ្រខ្មៅ និងសមុទ្រ Azov
BY autoadmin
January 23, 2019
ទីភ្នាក់ងារសហព័ន្ធដឹកជញ្ជូនតាមផ្លូវសមុទ្រ និងទន្លេលោក Rosmorrechflot បាននិយាយកាលពីថ្ងៃអង្គារថា មានការឆេះនាវា ២ នៅច្រក Kerch ភ្ជាប់សមុទ្រខ្មៅ និងសមុទ្រ Azov។ លោកបានឱ្យដឹងថាមនុស្ស ១២នាក់ ត្រូវបានគេជួយសង្គ្រោះរួចហើយ ចំណែក ១០នាក់ ទៀតបានស្លាប់ និង ១០នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បាត់ខ្លួននៅក្នុងហេតុការណ៍នេះ ហើយមិនសង្ឃឹមថាអាចរកឃើញពួកគេវិញនោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ xinhuanet