ឯកសាររដ្ឋបាលក្លែងក្លាយដែលរឹបអូសបានពីជនបរទេសនៅប្រទេសកម្ពុជា ៩០% គឺបានមកពីជនជាតិវៀតណាម
ឯកសាររដ្ឋបាលខុសច្បាប់ដែលរឹបអូសយកពីជនបរទេសនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន ក្នុងនោះមាន ៩០ភាគរយ គឺបានមកពីជនជាតិវៀតណាម។ យោងតាមក្រសួងមហាផ្ទៃ កាសែតភ្នំពេញប៉ុស្តិ៍ក៏បានរាយការណ៍កាលពីថ្ងៃអង្គារថា ការរឹបអូសយកឯកសារក្លែងក្លាយ និងឯកសារក្លែងក្លាយផ្សេងទៀតពីជនអន្តោប្រវេសន៍នឹងបន្តរហូតដល់ ៦ខែ បន្ទាប់។ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាននិយាយថា ឯកសារចំនួន ៣០,០០០ ដែលត្រូវបានរឹបអូសកាលពីឆ្នាំមុនរួមមាន៖ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ វិញ្ញាបនបត្រកំណើត និងលិខិតឆ្លងដែន។
លោក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា កម្ពុជាបាននិរទេសជនបរទេសប្រហែល ១៥,០០០នាក់ ចាប់តាំងពីឆ្នាំ២០១៤ ដែលក្នុងនោះមាន ៣០០០នាក់ ត្រូវបាននិរទេសកាលពីឆ្នាំមុន។ លោកបានបន្ថែមថា ភាគច្រើននៃអ្នកដែលត្រូវបាននិរទេសគឺ ជនជាតិវៀតណាម ចិន និងនីហ្សេរីយ៉ា ហើយភាគច្រើននៃពួកគេទាំងនោះ បានចូលរួមនៅក្នុងការឆបោកតាមទូរស័ព្ទផ្សេងៗ។ លោក គៀត ច័ន្ទថារិទ្ធ ក៏បានឱ្យដឹងថា ជនបរទេសមកពីប្រទេសចំនួន ៤០ផ្សេងទៀត ក៏ត្រូវបានបណ្តេញចេញពីកម្ពុជាផងដែរ។ ដោយលោកបានបន្ថែមថា៖ «ការបង្កើតឯកសារជាតិខុសច្បាប់ គឺជាបទឧក្រិដ្ឋ ប្រសិនបើយើងមិនចាត់វិធានការហាមឃាត់ទេ បញ្ហាជាច្រើននឹងកើតឡើង» ៕


អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider