ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះមហាក្សត្រថៃបានចេញព្រះរាជក្រឹត្យមួយ តម្រូវឱ្យគណៈកម្មការរៀបចំការបោះឆ្នោតកំណត់កាលបរិច្ឆេទក្នុងរយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃត្រាស់បង្គាប់

    BY autoadmin January 23, 2019
    ព្រះមហាក្សត្រថៃបានចេញព្រះរាជក្រឹត្យមួយ តម្រូវឱ្យគណៈកម្មការរៀបចំការបោះឆ្នោតកំណត់កាលបរិច្ឆេទក្នុងរយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃត្រាស់បង្គាប់

    ព្រះមហាក្សត្រថៃនៅថ្ងៃពុធនេះបានចេញព្រះរាជក្រឹត្យមួយ សម្រាប់ការបោះឆ្នោតទូទៅឱ្យមានប្រសិទ្ធិភាពជាបន្ទាន់ ហើយគណៈកម្មការបោះឆ្នោតនឹងត្រូវកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោត។ អនុក្រឹត្យដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ដ្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានចុះផ្សាយនៅក្នុងរាជកិច្ចរាជរដ្ឋាភិបាលក្នុងថ្ងៃពុធនេះ និងតម្រូវឱ្យប្រធានគណៈកម្មការរៀបចំការបោះឆ្នោតអនុវត្តនូវព្រះរាជក្រឹត្យមួយនេះ។ គណៈកម្មការរៀបចំការបោះឆ្នោតនេះត្រូវបានអនុញ្ញាតដោយច្បាប់ ដើម្បីកំណត់កាលបរិច្ឆេទបោះឆ្នោត​ខាងមុខ និងតម្រូវឱ្យកំណត់កាលបរិច្ឆេទក្នុងរយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃត្រាស់បង្គាប់នេះតរៀង​ទៅ។

    ថ្មីៗនេះលោកឧបនាយករដ្ឋមន្រ្តី Wissanu Krea-ngam ក៏បានមានប្រសាសន៍ថា ថ្ងៃទី២៤ ខែមីនា គឺជាកាលបរិច្ឆេទសមស្របមួយ ព្រោះវានឹងផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត។ នៅក្រោមរដ្ឋធម្មនុញ្ញ ការបោះឆ្នោតទូទៅត្រូវតែបញ្ចប់ក្នុងរយៈពេល ១៥០ថ្ងៃ បន្ទាប់ពីច្បាប់គ្រប់គ្រងលើការបោះឆ្នោតរបស់សមាជិកសភាមានប្រសិទ្ធិភាព ដែលវាមានកំឡុងពេលពីថ្ងៃ ទី១១ ខែធ្នូ រហូតដល់ថ្ងៃ ទី៩ ខែឧសភា៕

    អត្ថបទ៖ លីដា
    ប្រភព៖ bangkokpost

    Share This Post: