ថៃសម្រេចគិតថ្លៃចំពោះភ្ញៀវទេសចរណ៍អន្តជាតិក្នុងម្នាក់ជិត ៩ដុល្លារ
- BY
- Pheakdey
- February 16, 2023
ថៃ៖ អាជ្ញាធរថៃបានសម្រេចធ្វើការគិតថ្លៃចំពោះគ្រប់អ្នកដំណើរអន្តរជាតិទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃពុធ ទី១៥ ខែកុម្ភៈម្សិលមិញនេះ។ សេចក្តីសម្រេចថ្មីនេះត្រូវបានធ្វើឡើងដោយគណៈរដ្ឋមន្ត្រីថៃតបតាមសំណើរបស់គណៈកម្មាធិការគោលនយោបាយទេសចរណ៍ជាតិ និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពទេសចរណ៍ក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះ។

បើតាមលោក Traisulee Traisoranakul ដែលជាអ្នកនាំពាក្យឲ្យគណៈរដ្ឋមន្ត្រីថៃបានបញ្ជាក់ថា ការគិតថ្លៃចំពោះអ្នកដំណើរអន្តរជាតិនេះនឹងត្រូវធ្វើឡើងក្នុងលក្ខខណ្ឌចំនួន ២ ដោយលក្ខខណ្ឌទី ១ គឺតម្រូវឲ្យអ្នកដំណើរដែលបានទៅដល់ប្រទេសថៃតាមផ្លូវទឹកនិងផ្លូវគោកត្រូវបង់ប្រាក់ម្នាក់ចំនួន ១៥០បាត (៤,៤ ដុល្លារអាមេរិក)។ ដោយឡែកសម្រាប់លក្ខខណ្ឌទី ២វិញគឺជាការគិតប្រាក់ចំពោះអ្នកដំណើរអន្តរជាតិតាមផ្លូវអាកាសដោយម្នាក់ៗត្រូវបង់ប្រាក់ចំនួន ៣០០បាត (៨,៨ដុល្លារអាមេរិក)៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






