អាជ្ញាធរថៃ ប្រកាសបង្កើនការប្រុងប្រយ័ត្នចំពោះវត្តមានថ្មីនៃមេរោគ Marburg មកពីតំបន់អាហ្រ្វិកកណ្តាល
ថៃ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានប្រកាសសូមឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះការបង្ហាញខ្លួននៃវីរុសប្រភេទថ្មីដែលមានឈ្មោះថា Marburg ដើម្បីប្រឆាំងនឹងវត្តមាននៃមេរោគនេះ។

មេរោគ Marburg ជាអំបូរនៃវីរុស Ebola ដែលបច្ចុប្បន្នគេមិនទាន់រកឃើញថ្នាំណាមួយសម្រាប់ព្យាបាលវានៅឡើយទេហើយមេរោគនេះឆ្លងតាមរយៈការប៉ះពាល់រវាងមនុស្សនិងមនុស្ស។ មកដល់ពេលនេះ Marburg កំពុងរីករាលដាលសាយភាយនៅតំបន់អាហ្រ្វិកកណ្តាល ហើយវាបានឆក់យកជីវិតមនុស្ស ៦នាក់ ហើយនៅក្នុងតំបន់នេះ ស្របពេលដែលមនុស្ ស១៦នាក់ទៀតកំពុងឆ្លងមេរោគ Marburg។
ក្រសួងសុខាភិបាលថៃបានដាក់ចេញនូវវិធានការពិនិត្យយ៉ាងម៉ត់ចត់ចំពោះអ្នកធ្វើដំណើរទាំងអស់ដែលមកពីភាគកណ្តាលនៃប្រទេស Equatorial Guinea និងប្រទេសជិតខាងរបស់ខ្លួនដើម្បីការពារការឆ្លងចូលក្នុងស្រុក។ លោក Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងសុខាភិបាលថៃបាននិយាយថាមកដល់ព្រឹកនេះក្រសួងបាននិងកំពុងតាមដានយ៉ាងដិតដល់នូវការផ្ទុះឡើងនៃជំងឺនេះ ដែលត្រូវបានរកឃើញជាលើកដំបូងនៅក្នុង Equatorial Guinea៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក