អន្តរជាតិ

UN ផ្តល់ជំនួយទៅកាន់តួកគីនិងស៊ីរី ១,៤ពាន់លានដុល្លារ ខណៈតួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីបន្តកើនឡើងជាង ៤៣,០០០នាក់

BY
Pheakdey
February 18, 2023

អង្គការសហប្រជាជាតិ បានសម្រេចផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ចំនួន ១,៤ពាន់លានដុល្លារទៅកាន់ប្រទេសគួកគីនិងប្រទេសស៊ីរី ដែល​បានរងគ្រោះដោយបញ្ហារញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈកន្លងទៅនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post កាលពីថ្ងៃល្ងាចថ្ងៃសុក្រ ទី១៧ ខែកុម្ភៈម្សិលមិញនេះបានបញ្ជាក់ថា នៅក្នុងជំនួយដ៏ច្រើនសម្បើមខាងលើនេះនឹងត្រូវបែងចែកជា ២កញ្ចប់ ដោយកញ្ចប់ទី ១គឺសម្រាប់ប្រទេសតួកគី ដែលមានតម្លៃ ១ពាន់លានដុល្លារ ខណៈជំនួយ ៤០០លានដុល្លារផ្សេងទៀតគឺសម្រាប់ផ្តល់ជូនទៅកាន់ប្រទេសស៊ីរី។

ប្រភពខាងលើបានបន្តថា ការសម្រេចផ្តល់ជំនួយនេះគឺត្រូវបានធ្វើឡើងស្របពេលដែលតួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរខាងលើនេះបានបន្តកើនឡើងជាង ៤៣,០០០នាក់ហើយ ខណៈគេជឿថា តួលេខនេះអាចនឹងបន្តកើនឡើងច្រើនជាងនេះបន្ថែមទៀតផងដែរ។ នៅក្នុងរបាយការណ៍ចុងមួយក្រោយស្តីពីផលប៉ះពាល់នៃគ្រោះរញ្ជួយដីខាងលើនេះបានបង្ហាញថា មានអគារប្រមាណជា ៨៤,០០០ខ្នង ត្រូវបានដួលរលំនិងបំផ្លាញទាំងស្រុង ខណៈពលរដ្ឋដែលត្រូវរងផលប៉ះពាល់ដោយប្រយោលវិញ គឺមានចំនួនសរុបប្រមាណជា ២៣លាននាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: