ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកបិទបញ្ចប់ការស្វែងរកបំណែកនៃបាឡុងចារកម្មចិន និងបន្តបើកការសិក្សាទៅលើបំណែកចំនួន ២ដែលបានរកឃើញ

    BY Pheakdey February 18, 2023
    អាមេរិកបិទបញ្ចប់ការស្វែងរកបំណែកនៃបាឡុងចារកម្មចិន និងបន្តបើកការសិក្សាទៅលើបំណែកចំនួន ២ដែលបានរកឃើញ

    អាមេរិក៖ សហរដ្ឋអាមេរិកបានបិទបញ្ចប់បេសកកម្មស្វែងរកបំណែកនៃបាឡុងចារកម្មរបស់ចិនដោយជោគជ័យហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសោរ៍ ទី១៨ ខែកុម្ភៈនេះ។ ក្រោយបិទបញ្ចប់បេសកកម្មនេះក្រុមអ្នករុករកអាមេរិកបានរកឃើញវត្ថុចំនួន ២ នៅក្នុងចំណោមវត្ថុចំនួន ៣ ដែលជាគោលដៅនៃការស្វែងរក ខណៈវត្ថុចំនួន ១ ដែលរកមិនឃើញនោះទំនងជាត្រូវបានបំផ្លាញខ្ទេចអស់បាត់ទៅហើយ។

    ប្រភពខាងលើបានបន្តថា នៅពេលនេះក្រុមអ្នករុករកអាមេរិកកំពុងបញ្ជូនបំណែកសំខាន់ៗទាំង ២នោះទៅកាន់មន្ទីរពិសោធន៍របស់ FBI ហើយ ដើម្បីធ្វើការសិក្សាថា តើបាឡុងរបស់ចិននេះដំណើរការដោយរបៀបណា និងមានបំណងសំខាន់អ្វីឲ្យពិតប្រាកដ។ គួររម្លឹកជូនថា​ បាឡុងរបស់ចិនបានហោះទៅដល់ទឹកដីអាមេរិកជាលើកដំបូងនៅក្នុងថ្ងៃទី ៤ ខែកុម្ភៈ ហើយនៅពីរបីថ្ងៃក្រោយមក អាមេរិកបានសម្រចប្រើប្រាស់មីស៊ីលបាញ់ទម្លាក់បាឡុងនោះតែម្តង ខណៈមេរិកបានអះអាងចំៗថា បាឡុងនោះគឺជាចារកម្មស៊ើបការសម្ងាត់របស់រដ្ឋាភិបាលចិន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ South China Morning Post

    Share This Post: