អាមេរិកសុខចិត្តប្រើមីស៊ីលតម្លៃ ៤០ម៉ឺនដុល្លារក្នុងមួយគ្រាប់ ដើម្បីបា.ញ់ទម្លាក់បាឡុងរបស់ចិន
- BY
- Pheakdey
- February 21, 2023
ប្រធានបទទាក់ទងនឹងសំណុំរឿងដែលអាមេរិកបានបាញ់ទម្លាក់បាឡុងរបស់ចិនបានបន្តធ្លាក់មកជាហូរហែ បើទោះជាសកម្មភាពបាញ់ទម្លាក់នេះបានកើតឡើងជាច្រើនថ្ងៃកន្លងមកហើយក៏ដោយ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន unilad បានឲ្យដឹងថា អាមេរិកបានប្រើប្រាស់មីស៊ីលដែលមានតម្លៃរហូតដល់ ៤០០,០០០ដុល្លារអាមេរិកឯណោះ ដើម្បីធ្វើការបាញ់បាឡុងដែលអាមេរិកបានចោទប្រកាន់ថា គឺជាបាឡុងចារកម្មរបស់ចិននោះ។

ប្រភពខាងលើបានបន្តថា ខណៈដែលអាមេរិកបានប្រើប្រាស់មីស៊ីលដែលមានតម្លៃដ៏ថ្លៃនោះ បាឡុងដែលចិនបានបង្ហោះនោះគឺមានតម្លៃប្រមាណជា ១២ដុល្លារតែប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះក្រុមអ្នកជំនាញអាមេរិកកំពុងតែធ្វើការសិក្សាទៅលើបំណែករបស់បាឡុងដែលបានខ្លួនបានបាញ់ទម្លាក់នោះហើយ ដើម្បីឲ្យដឹងច្បាស់ថាតើបាឡុងនោះដំណើរការដោយរបៀបណា និងមានគោលបំណងអ្វីឲ្យពិតប្រាកដ។ សម្រាប់ភាគីខាងចិនធ្លាប់បានបកស្រាយថា បាឡុងនោះគឺជាបាឡុងសម្រាប់សិក្សាអំពីអាកាសធាតុ ហើយវាបានហោះទៅដល់ទឹកអាមេរិកដោយចៃដន្យប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ unilad
- Share This Post:






