អន្តរជាតិ

UN ទាមទារឲ្យរុស្ស៊ីដកកងទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ

BY
Pheakdey
February 24, 2023

អង្គការសហប្រជាជាតិបានបោះឆ្នោតក្នុងសំឡេងដ៏ច្រើនលើសលុបដើម្បីទាមទារឲ្យរុស្ស៊ីដកកងទ័ពចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៤ ខែកុម្ភៈនេះ។​ គួរកត់សម្គាល់ថា ការបោះឆ្នោតដ៏មានសារៈសំខាន់ខាងលើនេះគឺត្រូវបានធ្វើឡើងស្របពេលដែលភ្លើងសង្គ្រាមរវាងប្រទេសរុស្សីនិងប្រទេសអ៊ុយក្រែនអូសបន្លាយដល់រយៈពេលមួយឆ្នាំពេញតែម្តង។

ប្រភពខាងលើនេះបានបន្តថា ការបោះឆ្នោតរបស់អង្គការសហប្រជាជាតិខាងលើនេះគឺជាការបោះឆ្នោតនៅក្នុងចំណោមប្រទេសជាសមាជិកដែលមានចំនួនសរុប ១៩៣ប្រទេស។ លទ្ធផលនៅក្នុងការបោះឆ្នោតបានបង្ហាញថា​ មានប្រទេសភាគច្រើនបានបោះឆ្នោតគាំទ្រឲ្យរុស្ស៊ីធ្វើការដកទ័ពចេញពីប្រទេសអ៊ុយក្រែន ប្រទេសចំនួន ៧ បានបោះឆ្នោតមិនគាំទ្រ ខណៈប្រទេសចំនួន ៣២ ក្នុងនោះមានទាំងប្រទេសចិន និងប្រទេសឥណ្ឌាផងនោះ បានបោះឆ្នោតអនុប្បវាទ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: