អន្តរជាតិ

តៃវ៉ាន់បានរាយការណ៍ថា ចិនបានលុកលុយដែនអាកាសរបស់ខ្លួនទ្រង់ទ្រាយធំចំនួន ២ថ្ងៃជាប់គ្នាមកហើយ

BY
Pheakdey
March 2, 2023

តៃវ៉ាន់៖ តៃវ៉ាន់បានរាយការណ៍ថា ចិនបានលុកលុយចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួនជាលក្ខណៈទ្រង់ទ្រាយធំចំនួន ២ថ្ងៃជាប់គ្នាមកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait  Time ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២  ខែមីនានេះ។ បើតាមអាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថា គិតត្រឹមរយៈពេល ២ថ្ងៃចុងក្រោយនេះគឺចិនបានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនចំនួន ២១គ្រឿងឲ្យហោះចូលដែនអាកាសរបស់តៃវ៉ាន់ដោយគ្មានការអនុញ្ញាតទាល់តែសោះ។

ប្រភពខាងលើបានបន្តថា យន្តហោះចម្បាំងរបស់ចិនដែលបានហោះចូលទៅដល់ទឹកដីតៃវ៉ាន់នោះមាន ២ប្រភេទ គឺប្រភេទ J-10 Fighter ចំនួន ១៧គ្រឿង និងប្រភេទ J-16 Fighter ចំនួន ៤គ្រឿង។ សម្រាប់តៃវ៉ាន់បានអះអាងថា សកម្មភា​ពរបស់ចិននៅពេលនេះគឺមិនមែនជារឿងចៃដន្យឡើយ ពោលគឺជាចេតនាយ៉ាងពិតប្រាកដរបស់ចិនដែលចង់ធ្វើការគំរាមគំហែងមកលើកោះតៃវ៉ាន់ ក៏ដូចជាធ្វើការព្រមានទៅកាន់អាមេរិកផងដែរ ដ្បិតនៅពេលនេះអាមេរិកនិងតៃវ៉ាន់កំពុងមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយគ្នា៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait  Time

Share This Post: