អន្តរជាតិ

Tesla សង់ស្ថានីយ៍សាកថ្មរថយន្តល្បឿនលឿននៅថៃជាលើកដំបូង ដោយសាកថ្មត្រឹម ១៥នាទីអាចជិះបានជាង ៣០០គីឡូម៉ែត្រ

BY
Pheakdey
March 2, 2023

ថៃ៖ ក្រុមហ៊ុន Tesla បានសាងសង់ស្ថានីយ៍សាកថ្មរថយន្តឆាប់រហ័សនៅក្នុងប្រទេសថៃជាលើកដំបូងហើយ ខណៈស្ថានីយ៍ដ៏ទំនើបនេះក៏ជាស្ថានីយ៍ដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ បើយោងទៅតាមការចុះផ្សាយរបស់ ASEAN Skyline បានបញ្ជាក់ថា ស្ថានីយ៍ថ្មីនេះត្រូវបានបង្កើតឡើងនៅឯជាន់ដាក់រថយន្តក្រោមដី នៃអគារពាណិជ្ជកម្ម CentralWorld ដែលស្ថិតនៅកណ្តាលទីក្រុងបាងកក។

ប្រភពខាងលើបានបន្តថា ស្ថានីយ៍សាកថ្មមួយកន្លែងនេះមានឈ្មោះថា First Supercharger Station ដែលមានខ្សែសម្រាប់សាកថ្មចំនួន ៩ផ្សេងគ្នា ដូចនេះគឺវាមានន័យថា​ គេអាចសាកថ្មរថយន្តបានចំនួន ៩គ្រឿងក្នុងពេលដំណាលគ្នា។ ចំណុចដែលគួរចាប់អារម្មណ៍របស់ស្ថានីយ៍សាកថ្មឆាប់រហ័សមួយនេះ គឺគេត្រូវការពេលសាកថ្មត្រឹមតែ ១៥នាទីប៉ុណ្ណោះដើម្បីអនុញ្ញាតឲ្យរថយន្តអាចធ្វើដំណើរបានក្នុងចម្ងាយរហូតដល់ ៣២២គីឡូម៉ែត្រ៕


ប្រភព៖ ASEAN Skyline

អត្ថបទ៖ ភក្តី

 

Share This Post: