ខ្មែរណូត

ស្វែងរក

  • PR

    GANZBERG រៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្ស ដើម្បីអបអរ ទិវានារីអន្តរជាតិ២ទីតាំងធំៗក្នុងពេលតែមួយ!!!!

    BY Liny Chan March 2, 2023
    GANZBERG រៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្ស ដើម្បីអបអរ ទិវានារីអន្តរជាតិ២ទីតាំងធំៗក្នុងពេលតែមួយ!!!!

    ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន និងធំលើសគេ ក្នុងឆ្នាំ២០២៣ នឹងអាចកើតមានឡើងហើយ ដោយសារតែក្រុមហ៊ុនស្រាបៀរ GANZBERG ជាក្រុមហ៊ុនស្រាបៀរកម្រិតពិភពលោក ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញនោះ នឹងរៀបចំមហាព្រឹត្តិការណ៍ ការប្រគំតន្រ្តីដ៏កក្រើក ដើម្បីអបអរ ទិវានារីអន្តរជាតិ ២ទីតាំងតំណាលគ្នាដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យ នៃការសម្ដែងផ្ទាល់ របស់តារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា។

    ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំដាច់គេដើម្បី អបអរទិវានារីអន្តរជាតិខួបទី112! ក្នុងប្រទេសកម្ពុជានេះ នឹងធ្វើឡើងនៅថ្ងៃទី៧ ៨ ខែមិនា ឆ្នាំ២០២៣ខាងមុខនេះនៅសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប ខេត្តសៀមរាប និងទីតាំងបរិវេណមន្ទីរវប្បធម៍ ខេត្តក្រចេះដើម្បីជាការអបអរ និងមានកំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ, ឧកញ៉ា ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, ឆន សុវណ្ណារាជ,សុគន្ធ នីសា, ខេម, យូរី, តន់ ចន្ទសីម៉ា, តារារ៉េបK-LA និងតារាចម្រៀងល្បីៗជាច្រៀន នឹងរួមគ្នាធ្វើឱ្យអ្នកគាំទ្រ និងអ្នកស្នេហាតន្ត្រីដ៏ច្រើនកុះករ ទទួលបាននូវភាពរីករាយជាមួយនឹងការសម្ដែងដ៏កក្រើក ក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។

    ព្រឹត្តិការណ៍តន្រ្តីទេសចរណ៍ដ៏រំភើបនេះ នឹងធ្វើដំណើរទៅកាន់គ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ជាយុទ្ធនាការដើម្បីអបអរ GANZBERG ផលិតដោយអ្នកជំនាញជនជាតិអាល្លឺម៉ង់ ឆ្ងាញ់កម្រិតពិភពលោក។ ឆាកដ៏តន្ត្រីដ៏អស្ចារ្យប្រកបដោយបច្ចេកវិទ្យា LED ដ៏ទំនើប ព្រមទាំងប្រព័ន្ធសម្លេងនៃយុគសម័យចុងក្រោយរបស់ក្រុមហ៊ុន NANO នឹងប្រែក្លាយព្រឹត្តិការណ៍នេះអោយកាន់តែវិសេសវិសាលសម្រាប់ឆ្នាំ២០២៣។

    ស្រាបៀរ GANZBERG ឆ្ងាញ់កម្រិតពិភពលោក សក្តិសម និង ផលិតកម្មកំដាប់កំពូល GALAXY Navatra ដោយមានផ្សាយផ្ទាល់ពិសេសលើកញ្ចក់ទូរទស្សន៍ PNN។

    សូមដាន Facebook ផ្លូវការ Beer GANZBERG ដើម្បីចូលរួមឆ្ពោះទៅ កាន់បេសកកម្មតន្រ្តី ដ៏ធំបំផុតប្រចាំឆ្នាំ GANZBERG Premium Concert។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay