ថៃ និងប្រទេសមួយចំនួនទៀតសម្រេចផ្អាកនាំចូលសាច់គោពីប្រេស៊ីលជាបណ្តោះអាសន្ន ក្រោយផ្ទុះករណីសាច់គោមានជំងឺ
- BY
- Pheakdey
- March 3, 2023
ប្រេស៊ីល៖ ក្រសួងកសិកម្មនៃប្រទេសប្រេស៊ីលបានឲ្យដឹងថា ប្រទេសថៃបានសម្រេចផ្អាកការនាំចូលសាច់គោពីប្រទេសស៊ីលជាបណ្តោះអាសន្នហើយក្រោយផ្ទុះករណីមានសាច់គោមានជំងឺ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមីនានេះ។ ក្រៅតែពីប្រទេសថៃក៏នៅមានប្រទេសមួយចំនួនផ្សេងទៀត ដែលបានសម្រេចផ្អាកការនាំចូលសាច់គោពីប្រទេសប្រេស៊ីលជាបណ្តោះអាសន្នផងដែរ មានដូចជាប្រទេសអ៊ីរ៉ង់ ហ្ស៊កដានី និងរុស្ស៊ីជាដើម។

គួររម្លឹកជូនថា បញ្ហាចម្រូងចម្រាសខាងលើនេះបានកើតឡើងក្រោយមានករណីរកឃើញសាច់គោនៅលើទីផ្សារគឺជាសាច់របស់សត្វគោដែលមានជំងឺឆ្កួត ឬ អាចហៅថា Bovine Spongiform Encephalopathy (BSE) ខណៈសាច់គោដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចំពោះសុខភាពទាំងនោះត្រូវបានគេដឹងថា មានប្រភពមកពីរដ្ឋ Para ភាគខាងជើងប្រទេសប្រេស៊ីល។ ជុំវិញករណីដ៏រសើបនេះ អាជ្ញាធរប្រេស៊ីលក៏កំពុងបើកការស៊ើបអង្កេតជាបន្ទាន់មួយផងដែរ ដើម្បីរកឲ្យឃើញប្រភពដើមនៃការរាតត្បាតជំងឺនៅក្នុងសាច់គោ ដ៏ដូចជាស្វែងរកអន្តរាគមន៍សម្រាប់ដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






