អន្តរជាតិ

ពលរដ្ឋម៉ាឡេស៊ីដែលត្រូវបង្ខំចិត្តជម្លៀសខ្លួនដោយសារជំនន់ទឹកភ្លៀងបានកើនឡើងដល់ជាង ២,៧ម៉ឺននាក់ ខណៈភ្លៀងនឹងបន្តធ្លាក់ខ្លាំងរហូតដល់ចុងសប្តាហ៍នេះ

BY
Pheakdey
March 3, 2023

ម៉ាឡេស៊ី៖ ចំនួនពលរដ្ឋម៉ាឡេស៊ីដែលត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងដើម្បីរត់គេចពីទឹកជំនន់បានបន្តកើនឡើងរហូតដល់ជាង ២៧,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែមីនាម្សិលមិញនេះ។ ដោយឡែកសម្រាប់របាយការណ៍ស្តីករណីមានអ្នកស្លាប់វិញហាក់មិនមានការប្រែប្រួលនោះទេ ពោលគឺអ្នកស្លាប់បាត់បង់ជីវិតនៅមានចំនួនម្នាក់ដដែល។

គួររម្លឹកជូនថា ទឹកជំនន់ដែលកំពុងតែវាយប្រហាររដ្ឋ Johor របស់ប្រទេសម៉ាឡេស៊ីននៅពេលនេះគឺជាជំនន់ទឹកភ្លៀង​ ដែលបានកើតឡើងក្រោយពេលមានភ្លៀងធ្លាក់យ៉ាងជោគជាំនិងជាច្រើនថ្ងៃបន្តបន្ទាប់គ្នា ខណៈតាមការព្យាករណ៍បានបង្ហាញថា តំបន់កើតហេតុខាងលើនេះនឹងត្រូវបន្តទទួលរងសម្ពាធទឹកក្នុងបរិមានយ៉ាងច្រើនបន្ថែមទៀតរហូតដល់សប្តាហ៍នេះ។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរម៉ាឡេស៊ីបានសាងសងមជ្ឈមណ្ឌលជួយជនរងគ្រោះជាច្រើនកន្លែង ដើម្បីផ្តល់កន្លែងស្នាក់នៅជាបណ្តោះអាសន្នជូនពួកគេ​ ខណៈគេបានរំពឹងថា ស្ថានភាពទឹកជំនន់អាចនឹងត្រលប់មករកភាពល្អប្រសើរវិញនៅសប្តាហ៍ក្រោយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: