តៃវ៉ាន់សម្រេចទិញអាវុធនិងមីស៊ីលតម្លៃ ៦១៩លានដុល្លារពីអាមេរិកជាបន្ទាន់ ក្រោយចិនធ្វើការលុកលុយលើដែនអាកាសរបស់ខ្លួនទ្រង់ទ្រាយធំ ២ថ្ងៃជាប់គ្នា
- BY
- Pheakdey
- March 3, 2023
តៃវ៉ាន់៖ សហរដ្ឋអាមេរិកបានសម្រេចលក់អាវុធសំខាន់ៗដែលមានតម្លៃ ៦១៩ លានដុល្លារឲ្យទៅកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែមីនាម្សិលមិញនេះ។ ការសម្រេចខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗក្រោយតៃវ៉ាន់បានរាយការណ៍ថា ប្រទេសចិនបានធ្វើការលុកលុយដែនអាកាសរបស់តៃវ៉ាន់ជាលក្ខណៈទ្រង់ទ្រាយចំនួន ២ថ្ងៃជាប់ៗគ្នាកាលពីដើមសប្តាហ៍កន្លងទៅនេះ។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអាវុធដែលអាមេរិកបានទៅលក់ទៅឲ្យតៃវ៉ាន់នៅពេលនេះក៏មានបញ្ចូលទាំងមីស៊ីលទំនើបប្រភេទ F-16 ផងដែរ ដែលមីស៊ីលប្រភេទនេះគឺជាមីស៊ីលមានសមត្ថភាពអាចបាញ់ទម្លាក់យន្តហោះចម្បាំងបានយ៉ាងមានប្រសិទ្ធភាព។ បើតាមក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ច្បាស់ៗថា ការសម្រេចទិញអាវុធពីអាមេរិកនៅពេលនេះគឺដើម្បីឆ្លើយតបទៅនឹងការគំរាមគំហែងនិងការដាក់សម្ពាធផ្នែកយោធាពីសំណាក់ប្រទេសចិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






