ពលរដ្ឋថៃមួយចំនួនផ្ទុះកំហឹងយ៉ាងខ្លាំងក្រោយឯកអគ្គរាជទូតអង់គ្លេសបានយកនំបង្អែមខ្មែរទៅបង្ហោះជាសាធារណៈនិងបានបញ្ជាក់ថាជានំរបស់ខ្មែរ ខណៈពួកគេយល់ច្រឡំថានំទាំងនោះជារបស់ថៃ
- BY
- Pheakdey
- March 4, 2023
ថៃ៖ ពលរដ្ឋថៃមួយចំនួនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះលោក Dominic Williams ដែលជាឯកអគ្គរាជទូតនៃប្រទេសអង់គ្លេសប្រចាំនៅក្នុងប្រទេសកម្ពុជា ក្រោយរូបលោកបានបង្ហោះរូបភាពនំបង្អែមខ្មែរមួយសន្លឹកនៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់គាត់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានឲ្យដឹងថា ប្រតិកម្មរបស់ពលរដ្ឋថៃបានផ្ទុះឡើងជាច្រើនថ្ងៃមកហើយ ខណៈពួកគេបានប្រើប្រាស់បណ្តាញសង្គមសម្រាប់ធ្វើជាវេទិកាបញ្ចេញមតិផ្ទាល់ខ្លួនរបស់ពួកគេម្នាក់ៗ។

ប្រភពខាងលើបានបន្តថា កំហឹងរបស់ពលរដ្ឋថៃបានកើតឡើងក្រោមហេតុផលថា ពួកគេគិតថានំបង្អែមដែលលោក Dominic Williams បានយកទៅបង្ហោះជាសាធារណៈនោះគឺជានំបង្អែមរបស់ថៃដែលមានតាំងពីសម័យអយុធ្យាមកម្ល៉េះ ខណៈដែលលោកឯកអគ្គរាជទូតអង់គ្លេសបានយកនំបង្អែមទាំងនោះទៅបង្ហោះដោយបញ្ជាក់ថា ជាបង្អែមរបស់ខ្មែរ។ សូមបញ្ជាក់ជូនថា នំបង្អែមដែលជាប្រធានបទចម្បងធ្វើឲ្យពលរដ្ឋថៃមិនសប្បាយចិត្តនោះមានដូចជា បាយដំណើបខ្នុរ ត្រាវកូរ ត្រាវខ្ទិះ សង់ខ្យាល្ពៅ សង់ខ្យាកាត់ អាកោខ្ទិះ នំច័ក្កច័ន នំផ្លែអាយ នំទ្រាបតើយ នំសរសៃមាស និងនំជាច្រើមុខផ្សេងទៀត ដែលសុទ្ធតែជានំបុរាណរបស់ខ្មែរ និងមានវត្តមាននៅកម្ពុជាមុនសម័យអាយុធ្យារបស់ថៃទៅទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger
- Share This Post:






