កុមារាម្នាក់ដែលមានសំណាងរួចផុតជីវិតពីគ្រោះរញ្ជួយដីនៅស៊ីរីបានសម្រេចក្តីសុបិន្តក្នុងជីវិតមួយបន្ថែមទៀតគឺបានជួបផ្ទាល់ជាមួយ Cristiano Ronaldo
- BY
- Pheakdey
- March 6, 2023
អារ៉ាប៊ីសាអូឌីត៖ ក្មេងប្រុសម្នាក់ដែលមានសំណាងអាចនៅរស់មានជីវិតក្រោយជួបប្រទះនឹងគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតនៅក្នុងប្រទេសស៊ីរីកាលពីពេលថ្មីៗនេះ ពេលនេះរូបគេទទួលបានសំណាងមួយបន្ថែមទៀត ដោយមានឱកាសបានជួបផ្ទាល់ជាមួយ Idol របស់គេ គឺកំពូលកីឡាករបាល់ទាត់ Cristiano Ronaldo។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ក្មេងប្រុសរូបនេះមានឈ្មោះថា Nabil Saeed ដែលជាក្មេងប្រុសម្នាក់មានចំណូលចិត្តលើបាល់ទាត់យ៉ាងខ្លាំង។
គួររម្លឹកជូនថា ក្រោយកើតមានហេតុការណ៍រញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រនៅក្នុងប្រទេសតួកគីនិងស៊ីរីអស់រយៈពេលជាច្រើនថ្ងៃមក ក្រុមអ្នកជួយសង្គ្រោះបានប្រទះឃើញកុមារា Nabil Saeed នៅក្នុងគំនរបាក់បែកមួយ ខណៈដែលរូបគេស្ទើរតែដាច់ដង្ហើមស្លាប់បាត់ទៅហើយព្រោះតែត្រូវអត់អាហារជាច្រើនថ្ងៃ។ ដោយមើលឃើញកុមារា Nabil Saeed គឺជាជនរងគ្រោះម្នាក់ដែលអាចនៅរស់យ៉ាងកម្របំផុតនោះ ក្រុមអ្នកកាសែតបានសួរគេថា តើរូបគេមានក្តីសុបិន្តអ្វីក្រោយបានរួចផុតពីការស្លាប់ទាំងមិនគួរឲ្យជឿដូចនេះ? ភ្លាមនោះរូបគេបានឆ្លើយថា ចង់ជួបផ្ទាល់ជាមួយកីឡាករ Cristiano Ronaldo។ គួរបញ្ជាក់ជូនថា ជំនួបរវាងកុមារា Nabil Saeed និងកីឡាករ Cristiano Ronaldo ត្រូវបានរៀបចំឡើងនៅក្នុងកីឡដ្ឋានបាល់ទាត់ Al Nassr ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីចុងសប្តាហ៍កន្លងទៅនេះ ពោលគឺបន្ទាប់ពីក្រុម Al Nassr បានប្រកួតឈ្នះក្រុម Riyadh ក្នុងលទ្ធផល ៣ ទល់នឹង ១៕
Nabil Saeed, a young boy from Syria has achieved his ‘dream’ of meeting Cristiano Ronaldo. ❤️
pic.twitter.com/wm5CSKakde— TC (@totalcristiano) March 3, 2023
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






