ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កោតចេះធ្វើទៅរួច សូម្បីតែកូនស្រីបង្កើតខ្លួនឯងក៏ចាប់រំលោភដែរ

    BY Khmernote Media March 7, 2018
    កោតចេះធ្វើទៅរួច សូម្បីតែកូនស្រីបង្កើតខ្លួនឯងក៏ចាប់រំលោភដែរ

    ​បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០១៨​ តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ច​សុ​ខុន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏​ដូច​មតិ​ដឹកនាំ​របស់​ឧត្តមសេនីយ៍ទោ​ សាន​ ហាក់​ស្នងការ​ស្តីទី​ព្រមទាំង​ស្ថិត​ក្រោម​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​ឧត្តមសេនីយ៍ត្រី​ កុយ​ហៀ​ង​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ និង​ដោយ​បានការ​អនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ​ មន្ត្រី​នគរបាល​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ ខន​ សុខា​ អាយុ​ ៣៦​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​មុនី​ ឃុំ​អន្ល់ង​វិល​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ដែល​ជា​ជនសង្ស័យ​ក្នុង​ករណី​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី​បង្កើត​របស់​ខ្លួន​ក្នុង​អំឡុង​ខែ​ មេ​សា​ ឆ្នាំ​២០១៧​ កន្លង​ទៅ​ ។​ ​ករណី​នេះ​ ជនសង្ស័យ​ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay