PR
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េនឹងបើកដំណើរការជើងហោះហើរថ្មីរវាងភ្នំពេញ និងប៉េកាំង
ភ្នំពេញ- ចាប់ពីថ្ងៃទី27 ខែមីនា ឆ្នាំ2023 តទៅ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េនឹងបើកដំណើរការ ជើងហោះហើរត្រង់ រវាង រាជធានី ភ្នំពេញ នៃ ប្រទេសកម្ពុជា និងរដ្ឋធានីប៉េកាំងនៃប្រទេសចិនដើម្បីឆ្លើយតបនឹងតម្រូវការហោះហើររបស់អ្នកដំណើរទៅ និង មករវាង ប្រទេសកម្ពុជា និងប្រទេសចិន។

ការបើកដំណើរការជើងហោះហើរថ្មីនេះ ត្រូវបានរំពឹងទុកថា នឹងរឹតបន្តឹងទំនាក់ទំនងមុខជំនួញ ការវិនិយោគ វប្បធម៌ និងទេសចរណ៍របស់ទីក្រុងទាំងពីរឱ្យកាន់តែមានភាពប្រសើរឡើង។
ភ្នំពេញ គឹជារាជធានីនៃប្រទេសកម្ពុជា ព្រមទាំងជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ផងដែរ។ ទោះបីជាទីក្រុង នេះមានភាពអ៊ូរអរ និងមមាញឹកបន្តិចមែន ប៉ុន្តែវាក៏មានភាពទាក់ទាញមួយបែប។ អ្នកដំណើរនឹងឃើញពីភាពស្រស់ស្អាតនៃការលាយចូលគ្នារវាងទីកន្លែងវប្បធម៌ប្រវត្តិសាស្ត្រ និងអាគារទំនើបស៊ីវិល័យ។ ភ្ញៀវទេសចរអាចស្វែងយល់ពីវប្បធម៌ខ្មែរដោយការទទួលទានមុខម្ហូបប្រពៃណីខ្មែរ ទស្សនាល្ខោន និងរបាំខ្មែរ ព្រមទាំងដើរកំសាន្តតាមទីកន្លែងវប្បធម៌ប្រវត្តិសាស្ត្រដូចជា ព្រះបរមរាជវាំង សារមន្ទីរជាតិ រត្តភ្នំ មាត់ទន្លេជាដើម។ ខណៈពេលនោះដែរ ពួកគេក៏អាចជ្រើសរើសយកការបរិភោគអាហារបែបប្រណិត បន្ធូរភាពតានតឹងជាមួយការស្ប៉ា និងម៉ាស្សា ដើរទិញទំនិញម៉ាកល្បីៗ ព្រមទាំងស្នាក់នៅសណ្ឋាគារប្រណិតៗលំដាប់ខ្ពស់ផងដែរ។

ប៉េកាំងគឺជារដ្ឋធានី ជាទីបណ្តុំនៃសេដ្ឋកិច្ចជាតិ នយោបាយ វប្បធម៌ ការអប់រំ ព្រមទាំងជាមជ្ឈមណ្ឌលនៃការទំនាក់ទំនង និង ពាណិជ្ជកម្មអន្តរជាតិ របស់ប្រទេសចិនផងដែរ។ ជារៀងរាល់ឆ្នាំ ទីក្រុងប៉េកាំងបានទាក់ទាញបេះដូងភ្ញៀវទេសចរណ៍រាប់សិបលាននាក់ពីជុំវិញពិភពលោក ដោយ សារ តែការរួមបញ្ចូលគ្នាយ៉ាងល្អនៃវប្បធម៌ អរិយធម៌បុរាណដ៏សម្បូរបែប និងការអភិវឌ្ឍដ៏ជឿនលឿននៃទីក្រុងនេះ ។ កន្លែងទេសចរណ៍ល្បីៗនៅប៉េកាំង រួមមានមហាកំផែងនៃប្រទេសចិន ទីក្រុងហាមឃាត់ ប្រាសាទនៃឋានសួគ៌ ទីលានធានអានមិនជាដើម។
ជើងហោះហើរភ្នំពេញ-ប៉េកាំងនេះ នឹងផ្តល់កាលវិភាគនៃការហោះហើរ៣ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ រហូតដល់ ថ្ងៃ ទី 14 ខែមេសា ឆ្នាំ2023 ហើយ នឹងបន្តបន្ថែមកាលវិភាគនៃការហោះហើររហូតដល់៥ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ ព្រហស្បតិ៍ សុក្រ និង អាទិត្យ ចាប់ពីថ្ងៃទី17 ខែមេសា ឆ្នាំ2023តទៅ។ ជើងហោះហើរ KR991 នឹង ចាកចេញ ពីព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ នៅ ម៉ោង 7:50 នាទីព្រឹក ហើយ ចុះ ចត នៅព្រលានយន្តហោះអន្តរជាតិប៉េកាំងតាកស៊ីងនៅម៉ោង 1:30 នាទី រសៀល ខណៈពេល ដែល ជើង ហោះ ហើ រ ត្រឡប់មកវិញ KR992 នឹងចាកចេញពីប៉េកាំងនៅម៉ោង 2:30 នាទី រសៀល និងមកដល់ភ្នំពេញវិញនៅម៉ោង 6:15 នាទីល្ងាច (ម៉ោងនៅក្នុង ស្រុក)។ ជើងហោះហើរនេះ នឹងមាន ការចូលរួម ដំណើរ ពី សំណាក់ អ្នកតំណាង របស់ក្រុមហ៊ុន អាកាស ចរណ៍ ខេមបូឌា អ៊ែរវ៉េ និងទទួលស្វាគមន៍ដោយព្រលានយន្តហោះអន្តរជាតិប៉េកាំងតាកស៊ីង។

ជើងហោះហើរថ្មីនេះដែរ នឹងត្រូវបានប្រតិបត្តិការហោះហើរដោយយន្តហោះ Airbus A320 ដែលមានសេវាកម្មទាំងថ្នាក់ធុរកិច្ច និង ថ្នា ក់សេដ្ឋកិច្ច។ គួរបញ្ជាក់ផងដែរថាខេមបូឌា អ៊ែរវ៉េ ជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដំបូងបង្អស់ដែលផ្តល់ជូនសេវាកម្មថ្នាក់ធុរកិច្ចដែលរួមបញ្ចូលនូវសេវាកម្មបន្ទប់សម្រាប់ អង្គុយរងចាំ (VIP Lounge) អាទិភាពសម្រាប់ ដំណើរការនៃការឆែកឯកសារ អាទិភាព សម្រាប់ការឡើងយន្តហោះ ទទួលបានភេសជ្ជៈស្វាគមន៍នៅលើយន្តហោះ អាហារស្តង់ដារថ្នាក់ធុរកិច្ច ការអនុញ្ញាតទម្ងន់អីវ៉ាន់ check-in រហូត ដល់ ៤០គីឡូក្រាម ព្រមទាំងអាទិភាពសម្រាប់ការទទួលអីវ៉ាន់ពេលចុះពីយន្តហោះផងដែរ។





ស្វាគមន៍មកកាន់ការហោះហើរជាលើកដំបូងរបស់ជើងហោះហើរ ភ្នំពេញ -ប៉េកាំង ដោយក្រុមហ៊ុនអាកាសចរណ៏ក្នុងស្រុករបស់ប្រទេសកម្ពុជា!
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់៖
កញ្ញា ទេពសេដ្ឋា ពនិតា បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ
លេខទូរស័ព្ទ៖ +855 93 434 879
អ៊ីមែល៖ teppeaknita@cambodia-airways.com
គេហទំព័រ៖ www.cambodia-airways.com
PR
វេជ្ជបណ្ឌិត ប្រាប់ក្បួនជ្រើសប្រេងដែលគួរប្រើ ដើម្បីចៀសពីជម្ងឺស្ទះសរសៃឈាមបេះដូង
លោកអ្នកប្រាកដជាធ្លាប់លឺ និងធ្លាប់ដឹងពីជម្ងឺស្ទះសរសៃឈាមបេះដូងរួចមកហើយ ត្បិតជម្ងឺនេះមិនមែនជាប្រភេទជម្ងឺឆ្លង ក៏ប៉ុន្តែមានប្រជាជនកម្ពុជាមិនតិចនាក់នោះទេ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជម្ងឺនេះ ដូច្នេះក្នុងអត្ថបទនេះ យើងនឹងមកដឹងពីមូលហេតុធំមួយដែលនៅពីក្រោយការកើតជម្ងឺស្ទះសរសៃឈាមបេះដូងនេះ។
នៅក្នុងកម្មវិធីកិច្ចសន្ទនា TV Talkshow ថ្មីៗនេះ លោកវេជ្ជបណ្ឌិត ថេង យូដាលីន អ្នកឯកទេសជម្ងឺបេះដូង បានចែករំលែកព័ត៌មានគួរឲ្យព្រួយបារម្ភអំពីស្ថានភាពជម្ងឺស្ទះសរសៃឈាមបេះដូងនៅកម្ពុជា៖ ជម្ងឺស្ទះសរសៃឈាមបេះដូងឈរនៅលេខរៀងលំដាប់ទី២នៃមូលហេតុនៃការស្លាប់នៅក្នុងប្រទេសកម្ពុជា (យោងតាមទិន្នន័យអង្គការសុខភាពពិភពលោក(WHO) 2019) ដោយសារតែកត្តាខ្វះការយល់ដឹងទាក់ទងនឹងជម្ងឺនេះ។

យោងតាមទិន្នន័យអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជម្ងឺស្ទះសរសៃឈាមបេះដូង គឺឈរនៅលេខរៀងលំដាប់ទី២នៃមូលហេតុនៃការស្លាប់នៅក្នុងប្រទេសកម្ពុជា ដូច្នេះយើងត្រូវផ្សព្វផ្សាយក៏ដូចជាលើកឡើងពីបញ្ហាជម្ងឺនេះឱ្យបានច្រើន ពីការប៉ះពាល់ខ្លាំងដល់គុណភាពជីវិត។ រវាងការថែរក្សាសុខភាពបេះដូងរបស់អ្នកឱ្យបានល្អ និងចំណាយប្រាក់យ៉ាងច្រើនសម្រាប់ព្យាបាលជម្ងឺស្ទះសរសៃឈាមបេះដូង តើអ្នកនឹងជ្រើសរើសវិធីមួយណា? សូមកុំរងចាំរហូតដល់វាកើតមកលើខ្លួនយើង ឬរហូតដល់ចំនួនកើនឡើងកាន់តែធ្ងន់ធ្ងរ ចូរស្វែងរកវិធីផ្ទាល់ខ្លួនដើម្បីការពារខ្លួនអ្នកពីជម្ងឺមួយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សម្រាប់ព័ត៌មានបន្ថែមដើម្បីជ្រាបកាន់តែស៊ីជម្រៅអំពីស្ថានភាព និងវិធីការពារខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកពីជម្ងឺស្ទះសរសៃឈាមបេះដូងនេះ សូមតាមដានកិច្ចសន្ទនាជាមួយលោកវេជ្ជបណ្ឌិត ថេង យូដាលីន នៅក្នុងកិច្ចសម្ភាសតាមរយៈវីដេអូខាងក្រោមនេះ៖
ដោយយោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ថេង យូដាលីន ដែលជាគ្រូពេទ្យឯកទេសជម្ងឺបេះដូងនិងសរសៃឈាម បានពន្យល់ឱ្យដឹងថា មានកត្តាជាច្រើនដែលជំរុញឱ្យកើតមានជម្ងឺស្ទះសរសៃឈាមបេះដូង ប៉ុន្តែក្នុងនោះមានកត្តាធំៗចំនួនពីរដែលជះឥទ្ធិលពលខ្លាំង គឺកត្តារបបអាហារ និងការហាត់ប្រាណ។ លោកវេជ្ជបណ្ឌិតបន្តថា កត្តាចំណីអាហារគឺ ជះឥទ្ធិពលខ្លាំងណាស់ដល់សុខភាពរាងកាយ ជាក់ស្ដែងក្រុមអាហារដែលងាយនឹងធ្វើឱ្យមានបញ្ហាស្ទះសរសៃឈាមបេះដូង គឺជាប្រភេទអាហារដែលមានរសជាតិប្រៃខ្លាំងពេក និងជាពិសេសគឺពពួកគ្រឿងបំពងដែលប្រើប្រេងឬខ្លាញ់ច្រំដែលៗ។ លោកគ្រូពេទ្យបានបន្ថែមថា ពពួកប្រេងឆា ខ្លាញ់ជ្រូក មួយចំនួន គឺប្រើហើយងាយនឹងធ្វើឱ្យលើសជាតិខ្លាញ់(កូលេស្តេរ៉ុល) ក្នុងរាងកាយលឿនបំផុត ដូច្នេះប្រេងដែលគួរប្រើគឺពពួកប្រេងដែលចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិ ឬប្រេងបន្លែជាដើមដូចជាប្រេងសណ្តែកសៀង ឬប្រេងអង្ករសម្រូប។ ពីព្រោះប្រេងទាំង២ប្រភេទនេះ មិនមានផ្ទុកCholesterol (ឬហៅថាខ្លាញ់អាក្រក់) ដែលមានសារធាតុចិញ្ចឹមល្អៗដែលជួយកាត់បន្ថយបញ្ហាស្ទះសរសៃឈាម វាខុសពីប្រេងដែលចម្រាញ់ពីសត្វ។ ដូច្នេះហើយការប្រើប្រាស់ប្រេងដែលមានសារៈប្រយោជន៍ក្នុងពេលចម្អិនអាហារនិងជ្រើសរើសយកគ្រឿងផ្សំល្អៗគឺជាវិធីសាមញ្ញមួយក្នុងការជ្រើសរើសអាហារសុខភាពក៏ដូចជាការពារសុខភាពបេះដូងរបស់អ្នកផងដែរ។
ក្រៅពីនេះ ការហាត់ប្រាណក៏ជាផ្នែកធំមួយដែលអាចជួយឱ្យលោកអ្នកចៀសឆ្ងាយពីបញ្ហាស្ទះសរសៃឈាមបេះដូងផងដែរ ពីព្រោះថានៅពេលលោកអ្នកបង្កើតសកម្មភាពដូចជាការដើរ រត់ ឬក៏ហាត់យូហ្គា គឺជាផ្នែកមួយជួយបញ្ចុះកូលេសស្ដេរ៉ុលក្នុងរាងកាយ បានច្រើនបំផុត ហើយក៏ជួយឱ្យចរន្តឈាមដំណើរស្រួល ហើយបេះដូងមានសុខភាពល្អ។
សរុបជារួម ដើម្បីចៀសឆ្ងាយពីជម្ងឺស្ទះសរសៃឈាមបេះដូង លោកអ្នកត្រូវមានទម្លាប់ក្នុងការហាត់ប្រាណ និងជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវ។ ជាពិសេសសូមជ្រើសរើសប្រភេទប្រេងឆាណាដែលល្អចំពោះសុខភាពយើង។

Dr. Quote: យើងគួរតែកាត់បន្ថយឬការប្រើខ្លាញ់អាក្រក់ហើយជំនួសមកប្រើប្រេងដែលមានប្រយោជន៍ចំពោះសុខភាពបេះដូង

PR
ក្រុមហ៊ុនធំៗនៅសហភាពអឺរ៉ុប អញ្ជើញថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅផ្សារភ្ជាប់ទំនាក់ទំនងគ្នា បន្ថែមពីបេសកកម្មទៅទទួលមេដាយមាស Monde Selection
(ភ្នំពេញ)៖ មោទនភាពពិតសម្រាប់កម្ពុជា! ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលមេដាយមាសច្រើនជាងគេបំផុតនៅកម្ពុជារហូតដល់ ៣៣គ្រឿង ពីស្ថាប័នអន្តរជាតិ Monde Selection ។

លើសពីការអញ្ជើញទៅទទួលមេដាយមាស Monde Selection នៅប្រទេសបែលហ្ស៊ិក ក្រុមហ៊ុនធំៗនៅសហភាពអឺរ៉ុប បានអញ្ជើញថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅផ្សារភ្ជាប់ទំនាក់ទំនងគ្នា និងសំណេះសំណាលដើម្បីស្គាល់ឱ្យកាន់តែច្បាស់ពីក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈដែលឈានមុខគេនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា ផលិតលផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសមានដូចជា CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំងវើក, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូចអាយស៍ IZE និងទឹកពិសា កម្ពុជា។ ហើយការទទួលបានមេដាយនេះ បានសបញ្ជាក់ពីស្តង់ដារគុណភាពនៃការវិចខ្ជប់, រូបរាង, ក្លិន, រសជាតិ និងការត្រួតពិនិត្យវាយតម្លៃមូលដ្ឋានលើចំនុចសំខាន់ផ្សេងៗទៀតពីអ្នកជំនាញអន្តរជាតិពីស្ថាប័ន Monde Selection ផ្ទាល់៕




