អន្តរជាតិ

អាមេរិកកំពុងពិចារណាធ្វើការចាក់វ៉ាក់សាំងទៅកាន់សត្វមាន់ ក្រោយជំងឺផ្តាសាយបក្សីកំពុងបង្កការរាតត្បាតក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក

BY
Pheakdey
March 7, 2023

អាមេរិក៖ រដ្ឋាភិបាលអាមេរិកកំពុងធ្វើការពិចារណាក្នុងការចាក់វ៉ាក់សាំងទៅកាន់សត្វមាន់ ក្រោយជំងឺផ្តាសាយបក្សីហាក់កំពុងតែរាតត្បាតយ៉ាងខ្លាំងនៅទូទាំងអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកុម្ភៈនេះ។ គិតត្រឹមពេលនេះមានសត្វមាន់រាប់សិបលានក្បាលត្រូវបានងាប់ព្រោះតែជំងឺផ្តាសាយបក្សី ហើយកត្តានេះក៏កំពុងតែជម្រុញឲ្យតម្លៃស៊ុតមាន់នៅលើទីផ្សារអាមេរិកកំពុងឡើងថ្លៃផងដែរ។

បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា គិតត្រឹមពេលនេះជំងឺផ្តាសាយបក្សីបានកំពុងតែបង្កការរាតត្បាតនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមាន់ចំនួន ៥៨លានកន្លែង ដែលស្ថិតនៅក្នុងរដ្ឋចំនួន ៤៧ផ្សេងគ្នា ខណៈការរាតត្បាតនេះត្រូវបានគេកត់សម្គាល់ថាគឺជាការរាតត្បាតជំងឺផ្តាសាយបក្សីទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្រ្តរបស់អាមេរិកនោះទេ។ យ៉ាងណាក្តី អាជ្ញាធរអាមេរិកមិនបានបញ្ជាក់ពីផលប៉ះពាល់នៃជំងឺកាចសាហាវមួយនេះចំពោះពលរដ្ឋទូទៅនោះទេ តែអាជ្ញាធរអាមេរិកបានបញ្ជាក់ថា​ ជំងឺនេះបានសាយភាយទៅកាន់ថនិកសត្វមួយចំនួនដូចជាសត្វសំពោច កញ្ជ្រោង និងសត្វខ្លាឃ្មុំជាដើម៕

 អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: