អន្តរជាតិ

អាជ្ញាធរក្រុងបាងកកណែនាំជាបន្ទាន់ឲ្យពលរដ្ឋពាក់ម៉ាស់និងចៀសវាងចេញក្រៅផ្ទះដើម្បីរក្សាសុវត្ថិភាពពីបញ្ហាខ្យល់កខ្វក់កម្រិត PM2.5

BY
Pheakdey
March 7, 2023

ថៃ៖ សាលាក្រុងបាងកកបានណែនាំឲ្យពលរដ្ឋខ្លួនធ្វើការពាក់ម៉ាស់និងចៀសវាងចេញក្រៅផ្ទះជាបណ្តោះអាសន្នបើសិនគ្មានការចាំបាច់នោះទេ ដើម្បីការពារខ្លួនពីបញ្ហាខ្យល់កង្វក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនានេះ។ សេចក្តីជូនដំណឹងខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗក្រោយអាជ្ញាធរក្រុងបាងកកបានរកឃើញថា កម្រិតខ្យល់កខ្វក់នៅក្នុងតំបន់ជាច្រើនក្នុងទីក្រុងបានឡើងខ្ពស់លើសពីកម្រិតសុវត្ថិភាពនៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនានេះ។

គួរកត់សម្គាល់ថា បញ្ហាខ្យល់កខ្វក់ដែលតែងបង្កការរំខាននិងបង្កគ្រោះថ្នាក់ចំពោះសុខភាពពលរដ្ឋក្នុងក្រុងបាងកកនោះគឺជាបញ្ហាដែលមានលម្អងធូលីនៅក្នុងបរិយាសក្នុងកម្រិត PM2.5 (ភាសាបច្ចេកទេស) ឬតាមភាសាសាមញ្ញគឺកម្រិតលម្អងធូលីបានកើនឡើងលើសពី ៥០ មីក្រូក្រាមនៅក្នុងបរិយាកាសមួយម៉ែត្រគូប។ បើតាមអាជ្ញាធរក្រុងបាកកងបានបញ្ជាក់ថា តំបន់ចំនួន ១០ ក្នុងក្រុងបាងបាកដែលកំពុងប្រឈមនឹងបញ្ហាខ្យល់កខ្វក់នោះមានដូចជា៖

១. Bueng Kum district office មានកម្រិតខ្យល់កខ្វក់ ៩៣ មីក្រូក្រាម/ម៉ែត្រគូប។

២. Seacon Square, Prawet district មានកម្រិតខ្យល់កខ្វក់ ៨៧ មីក្រូក្រាម/ម៉ែត្រគូប។

៣. Chaloem Phrakiat Ror 9 Park, Minburi district មានកម្រិតខ្យល់កខ្វក់ ៨៧ មីក្រូក្រាម/ម៉ែត្រគូប។

៤. Lat Krabang Hospital, Lat Krabang district មានកម្រិតខ្យល់កខ្វក់ ៨៦ មីក្រូក្រាម/ម៉ែត្រគូប។

៥. Khlong Sam Wa district office មានកម្រិតខ្យល់កខ្វក់ ៨៥ មីក្រូក្រាម/ម៉ែត្រគូប

៦. Nong Chock district office មានកម្រិតខ្យល់កខ្វក់ ៨៥ មីក្រូក្រាម/ម៉ែត្រគូប។

៧. Soi Phetkasem 81, Nong Khaem district មានកម្រិតខ្យល់កខ្វក់ ៨៤ មីក្រូក្រាម/ម៉ែត្រគូប។

៨. Suan Siam Intersection, Khan Na Yao district មានកម្រិតខ្យល់កខ្វក់ ៨២ មីក្រូក្រាម/ម៉ែត្រគូប។

៩. Big C department store, Bang Na district មានកម្រិតខ្យល់កខ្វក់ ៨២ មីក្រូក្រាម/ម៉ែត្រគូប។

១០. Bank of Ayudhaya Head Office, Yannawa district មានកម្រិតខ្យល់កខ្វក់ ៨១ មីក្រូក្រាម/ម៉ែត្រគូប៕

អត្ថបទ៖ ភក្តី

ប្រភព៖ National Thailand

 

Share This Post: