ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Meta គ្រោងនឹងបញ្ឈប់បុគ្គលិករាប់ពាន់នាក់បន្ថែមទៀតនៅសប្តាហ៍នេះ

    BY Naren March 8, 2023
    Meta គ្រោងនឹងបញ្ឈប់បុគ្គលិករាប់ពាន់នាក់បន្ថែមទៀតនៅសប្តាហ៍នេះ

    បន្ទាប់ពីការបញ្ឈប់ការងារទ្រង់ទ្រាយធំនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន Meta គ្រោងនឹងបញ្ឈប់បុគ្គលិករាប់ពាន់នាក់ម្តងទៀតនៅដើមខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

    Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram កំពុងរៀបចំផែនការថ្មីនៃការបញ្ឈប់ការងារ។ បុគ្គលិករាប់ពាន់នាក់ត្រូវបានគេរំពឹងថានឹងបាត់បង់ការងាររបស់ពួកគេក្នុងសប្តាហ៍ក្រោយ។ អ្នកនាំពាក្យ Meta បានបដិសេធមិនធ្វើអត្ថាធិប្បាយលើផែនការនេះទេកាលពីថ្ងៃចន្ទ។

    សូមរំលឹកថា Meta បានបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ១២% ឬ១១,០០០នាក់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ៕

    Share This Post: