PR
យុទ្ធនាការ«បរិច្ចាគឈាម សង្គ្រោះជីវិត» របស់សមាគមធនាគារនៅកម្ពុជា និង ជីប ម៉ុង ត្រូវបានបញ្ចប់ដោយភាពជោគជ័យ
ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុន ជីប ម៉ុង ក្រោមកិច្ចសហការជាមួយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានរៀបចំយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីផ្ដល់ជីវិតទីពីរដល់អ្នកត្រូវការសង្គ្រោះជីវិតបន្ទាន់ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ យុទ្ធនាការ «បរិច្ចាគឈាម សង្គ្រោះជីវិត» នេះ បានធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣។

យុទ្ធនាការ«បរិច្ចាគឈាមសង្គ្រោះជីវិត» ទទួលបានការគាំទ្រពីអ្នកស័្មគ្រចិត្តប្រមាណជាង ២០០នាក់ រួមមាន មន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា សមាជិកនៃសមាគមធនាគារនៅកម្ពុជា បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងបងប្អូនស្ម័គ្រចិត្តជាច្រើនទៀត។
លោក Han Peng Kwang ហេរញ្ញិក សមាគមធនាគារនៅកម្ពុជា បានថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត និងសប្បុរសជនទាំងអស់ ដែលបានចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមសង្គ្រោះជីវិតនេះ។ លោកមានប្រសាសន៍ថា សកម្មភាពនេះបានបង្ហាញពីកាយវិការមនុស្សធម៌ ក្នុងការចូលរួមជួយសង្គ្រោះជីវិតមនុស្ស និងបានចូលរួមចំណែកក្នុងលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមផងដែរ។
អ្នកស្រី ងិន លីដា ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍បន្ថែមថា ការចាប់ដៃគ្នារៀបចំកិច្ចបរិច្ចាគឈាមលើកនេះ គឺឈរលើគោលដៅរួមគ្នារបស់ ជីប ម៉ុង និងសមាគមធនាគារនៅកម្ពុជា ក្នុងការរួមចំណែកជួយសង្គមជាតិ តាមរយៈការលើកកម្ពស់ចលនាមនុស្សធម៌នៃការបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីបំពេញតម្រូវការឈាម និងផុសស្មារតីប្រជាពលរដ្ឋបន្តចែករំលែកក្ដីស្រឡាញ់ និងជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ពូជសាសន៍ ឬសាសនាអ្វីឡើយ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌល ជាតិ ផ្ដល់ ឈាម មានប្រសាសន៍ ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ។ លោកក៏បានអំពាវនាវឱ្យមានការគាំទ្របន្តទៀតតាមគ្រប់រូបភាពក្នុងយុទ្ធនាការផ្សេងៗក្នុងពេលខាងមុខ។ លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា៖ «កិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រឱសថណាផលិតបានទេ។ សូមកុំរង់ចាំដល់វេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាម បែរជាហួសពេល។»
មានមតិបិទកម្មវិធី ឯកឧត្តម អ៊ូ ចាន់តារា អគ្គលេខាធិការ ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានកោតសរសើរចំពោះការផ្តួចផ្តើម គំនិតបង្កើតកម្មវិធីនេះឡើង។ ឯកឧត្តមបានបញ្ជាក់ថា៖«កម្មវិធីបរិច្ចាគឈាម សង្គ្រោះជីវិតនេះ គឺជាការចូលរួមចំណែកបំផុសសកម្មភាពមនុស្សធម៌ បំពេញតម្រូវការឈាមប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍ ព្រមទាំងលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមសង្គ្រោះជីវិត”។

បន្ថែមលើនេះ យុទ្ធនាការនេះគឺដើម្បីចូលរួមអបអរសាទរខួប អនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣។ ឯកឧត្តមអគ្គលេខាធិការក៏បានលើកទឹកចិត្តដល់យុវជន និងសាធារណជនទាំងអស់ បន្តជួយគាំទ្រ និងចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះបន្តទៀត។
សូមបញ្ជាក់ដែរថា តម្រូវការឈាមប្រចាំថ្ងៃសរុបមានជាង ២៥០ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការឈាមទូទាំងប្រទេសមានប្រមាណជិត ១០ម៉ឺនប្លោក ដែលលើសពីឆ្នាំមុនៗ ជិត២០% ហើយមជ្ឍមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង ៧០%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលបានឈាមតាមរយៈសប្បុរសជនដោយមិនគិតកម្រៃនិងដោយស័្មគ្រចិត្តឆ្លើយតបបានប្រហែលតែ ១០% តម្រូវការក្នុងប្រទេសប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០%នៃតម្រូវការ។ នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។
ក្នុងកម្មវិធីបរិច្ចាគឈាមខាងលើនេះ ចំពោះអ្នកដែលបានចូលរួមផ្ដល់នូវអំណោយជីវិតបានទទួល បានការថ្លែង អំណរគុណ ត្រលប់ ទៅ វិញ ពី ខាងផ្សារទំនើប ជីប ម៉ុង, ហាងកាហ្វេ Starbucks Cambodia និង Fire Tiger ជាដើម បន្ថែមពីលើការចូលរួមសកម្មភាពសប្បុរសធម៌ ដើម្បីផ្ដល់ក្តីសង្ឃឹម និងជីវិតទីពីរទៅកាន់អ្នកដែរត្រូវការឈាម៕













PR
វេជ្ជបណ្ឌិត ប្រាប់ក្បួនជ្រើសប្រេងដែលគួរប្រើ ដើម្បីចៀសពីជម្ងឺស្ទះសរសៃឈាមបេះដូង
លោកអ្នកប្រាកដជាធ្លាប់លឺ និងធ្លាប់ដឹងពីជម្ងឺស្ទះសរសៃឈាមបេះដូងរួចមកហើយ ត្បិតជម្ងឺនេះមិនមែនជាប្រភេទជម្ងឺឆ្លង ក៏ប៉ុន្តែមានប្រជាជនកម្ពុជាមិនតិចនាក់នោះទេ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជម្ងឺនេះ ដូច្នេះក្នុងអត្ថបទនេះ យើងនឹងមកដឹងពីមូលហេតុធំមួយដែលនៅពីក្រោយការកើតជម្ងឺស្ទះសរសៃឈាមបេះដូងនេះ។
នៅក្នុងកម្មវិធីកិច្ចសន្ទនា TV Talkshow ថ្មីៗនេះ លោកវេជ្ជបណ្ឌិត ថេង យូដាលីន អ្នកឯកទេសជម្ងឺបេះដូង បានចែករំលែកព័ត៌មានគួរឲ្យព្រួយបារម្ភអំពីស្ថានភាពជម្ងឺស្ទះសរសៃឈាមបេះដូងនៅកម្ពុជា៖ ជម្ងឺស្ទះសរសៃឈាមបេះដូងឈរនៅលេខរៀងលំដាប់ទី២នៃមូលហេតុនៃការស្លាប់នៅក្នុងប្រទេសកម្ពុជា (យោងតាមទិន្នន័យអង្គការសុខភាពពិភពលោក(WHO) 2019) ដោយសារតែកត្តាខ្វះការយល់ដឹងទាក់ទងនឹងជម្ងឺនេះ។

យោងតាមទិន្នន័យអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជម្ងឺស្ទះសរសៃឈាមបេះដូង គឺឈរនៅលេខរៀងលំដាប់ទី២នៃមូលហេតុនៃការស្លាប់នៅក្នុងប្រទេសកម្ពុជា ដូច្នេះយើងត្រូវផ្សព្វផ្សាយក៏ដូចជាលើកឡើងពីបញ្ហាជម្ងឺនេះឱ្យបានច្រើន ពីការប៉ះពាល់ខ្លាំងដល់គុណភាពជីវិត។ រវាងការថែរក្សាសុខភាពបេះដូងរបស់អ្នកឱ្យបានល្អ និងចំណាយប្រាក់យ៉ាងច្រើនសម្រាប់ព្យាបាលជម្ងឺស្ទះសរសៃឈាមបេះដូង តើអ្នកនឹងជ្រើសរើសវិធីមួយណា? សូមកុំរងចាំរហូតដល់វាកើតមកលើខ្លួនយើង ឬរហូតដល់ចំនួនកើនឡើងកាន់តែធ្ងន់ធ្ងរ ចូរស្វែងរកវិធីផ្ទាល់ខ្លួនដើម្បីការពារខ្លួនអ្នកពីជម្ងឺមួយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សម្រាប់ព័ត៌មានបន្ថែមដើម្បីជ្រាបកាន់តែស៊ីជម្រៅអំពីស្ថានភាព និងវិធីការពារខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកពីជម្ងឺស្ទះសរសៃឈាមបេះដូងនេះ សូមតាមដានកិច្ចសន្ទនាជាមួយលោកវេជ្ជបណ្ឌិត ថេង យូដាលីន នៅក្នុងកិច្ចសម្ភាសតាមរយៈវីដេអូខាងក្រោមនេះ៖
ដោយយោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ថេង យូដាលីន ដែលជាគ្រូពេទ្យឯកទេសជម្ងឺបេះដូងនិងសរសៃឈាម បានពន្យល់ឱ្យដឹងថា មានកត្តាជាច្រើនដែលជំរុញឱ្យកើតមានជម្ងឺស្ទះសរសៃឈាមបេះដូង ប៉ុន្តែក្នុងនោះមានកត្តាធំៗចំនួនពីរដែលជះឥទ្ធិលពលខ្លាំង គឺកត្តារបបអាហារ និងការហាត់ប្រាណ។ លោកវេជ្ជបណ្ឌិតបន្តថា កត្តាចំណីអាហារគឺ ជះឥទ្ធិពលខ្លាំងណាស់ដល់សុខភាពរាងកាយ ជាក់ស្ដែងក្រុមអាហារដែលងាយនឹងធ្វើឱ្យមានបញ្ហាស្ទះសរសៃឈាមបេះដូង គឺជាប្រភេទអាហារដែលមានរសជាតិប្រៃខ្លាំងពេក និងជាពិសេសគឺពពួកគ្រឿងបំពងដែលប្រើប្រេងឬខ្លាញ់ច្រំដែលៗ។ លោកគ្រូពេទ្យបានបន្ថែមថា ពពួកប្រេងឆា ខ្លាញ់ជ្រូក មួយចំនួន គឺប្រើហើយងាយនឹងធ្វើឱ្យលើសជាតិខ្លាញ់(កូលេស្តេរ៉ុល) ក្នុងរាងកាយលឿនបំផុត ដូច្នេះប្រេងដែលគួរប្រើគឺពពួកប្រេងដែលចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិ ឬប្រេងបន្លែជាដើមដូចជាប្រេងសណ្តែកសៀង ឬប្រេងអង្ករសម្រូប។ ពីព្រោះប្រេងទាំង២ប្រភេទនេះ មិនមានផ្ទុកCholesterol (ឬហៅថាខ្លាញ់អាក្រក់) ដែលមានសារធាតុចិញ្ចឹមល្អៗដែលជួយកាត់បន្ថយបញ្ហាស្ទះសរសៃឈាម វាខុសពីប្រេងដែលចម្រាញ់ពីសត្វ។ ដូច្នេះហើយការប្រើប្រាស់ប្រេងដែលមានសារៈប្រយោជន៍ក្នុងពេលចម្អិនអាហារនិងជ្រើសរើសយកគ្រឿងផ្សំល្អៗគឺជាវិធីសាមញ្ញមួយក្នុងការជ្រើសរើសអាហារសុខភាពក៏ដូចជាការពារសុខភាពបេះដូងរបស់អ្នកផងដែរ។
ក្រៅពីនេះ ការហាត់ប្រាណក៏ជាផ្នែកធំមួយដែលអាចជួយឱ្យលោកអ្នកចៀសឆ្ងាយពីបញ្ហាស្ទះសរសៃឈាមបេះដូងផងដែរ ពីព្រោះថានៅពេលលោកអ្នកបង្កើតសកម្មភាពដូចជាការដើរ រត់ ឬក៏ហាត់យូហ្គា គឺជាផ្នែកមួយជួយបញ្ចុះកូលេសស្ដេរ៉ុលក្នុងរាងកាយ បានច្រើនបំផុត ហើយក៏ជួយឱ្យចរន្តឈាមដំណើរស្រួល ហើយបេះដូងមានសុខភាពល្អ។
សរុបជារួម ដើម្បីចៀសឆ្ងាយពីជម្ងឺស្ទះសរសៃឈាមបេះដូង លោកអ្នកត្រូវមានទម្លាប់ក្នុងការហាត់ប្រាណ និងជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវ។ ជាពិសេសសូមជ្រើសរើសប្រភេទប្រេងឆាណាដែលល្អចំពោះសុខភាពយើង។

Dr. Quote: យើងគួរតែកាត់បន្ថយឬការប្រើខ្លាញ់អាក្រក់ហើយជំនួសមកប្រើប្រេងដែលមានប្រយោជន៍ចំពោះសុខភាពបេះដូង

PR
ក្រុមហ៊ុនធំៗនៅសហភាពអឺរ៉ុប អញ្ជើញថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅផ្សារភ្ជាប់ទំនាក់ទំនងគ្នា បន្ថែមពីបេសកកម្មទៅទទួលមេដាយមាស Monde Selection
(ភ្នំពេញ)៖ មោទនភាពពិតសម្រាប់កម្ពុជា! ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលមេដាយមាសច្រើនជាងគេបំផុតនៅកម្ពុជារហូតដល់ ៣៣គ្រឿង ពីស្ថាប័នអន្តរជាតិ Monde Selection ។

លើសពីការអញ្ជើញទៅទទួលមេដាយមាស Monde Selection នៅប្រទេសបែលហ្ស៊ិក ក្រុមហ៊ុនធំៗនៅសហភាពអឺរ៉ុប បានអញ្ជើញថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅផ្សារភ្ជាប់ទំនាក់ទំនងគ្នា និងសំណេះសំណាលដើម្បីស្គាល់ឱ្យកាន់តែច្បាស់ពីក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈដែលឈានមុខគេនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា ផលិតលផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសមានដូចជា CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំងវើក, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូចអាយស៍ IZE និងទឹកពិសា កម្ពុជា។ ហើយការទទួលបានមេដាយនេះ បានសបញ្ជាក់ពីស្តង់ដារគុណភាពនៃការវិចខ្ជប់, រូបរាង, ក្លិន, រសជាតិ និងការត្រួតពិនិត្យវាយតម្លៃមូលដ្ឋានលើចំនុចសំខាន់ផ្សេងៗទៀតពីអ្នកជំនាញអន្តរជាតិពីស្ថាប័ន Monde Selection ផ្ទាល់៕




