PR

ពិធីអបអរសាទរខួបជ័យជំនះឆ្នាំទី១ នៃផលិតផលសុខភាព Meiji Bulgaria នៅកម្ពុជា

BY
Liny Chan
March 10, 2023

ពិធីអបអរសាទរខួបជ័យជំនះឆ្នាំទី១នៃផលិតផលសុខភាព Meiji Bulgaria នៅកម្ពុជា ត្រូវបាន រៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន CP-Meiji ប្រទេសថៃ និងក្រុមហ៊ុន Sonavith កម្ពុជា ដែលបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៣ នៅឯផ្សារទំនើប Aeon បីសាខាមានជ័យដោយមានការចូលរួមពីសំណាក់លោកលោកស្រីម្ចាស់ក្រុមហ៊ុន ភ្ញៀវកិត្តិយស តំណាងចែកចាយ និងអតិថិជនយ៉ាងច្រើនកុះករ ជាពិសេសគឺវត្តមានរបស់តារាសម្តែងថៃដ៏ល្បីឈ្មោះ James Jirayu ។

នៅក្នុងឱកាសនៃការចាប់ផ្តើមកម្មវិធី លោកស្រី សាលីរុត នាយកប្រតិបត្តិនៃក្រុមហ៊ុន CP-Meiji ដែលអញ្ជើញមកពីប្រទេសថៃបានមានប្រសាសន៍ថ្លែងអំណរគុណដល់អតិថិជនកម្ពុជាគ្រប់រូបដែលបានគាំទ្រ និងផ្តល់ឱកាសឱ្យក្រុមហ៊ុនរបស់លោកស្រីបានចូលរួមចំណែកក្នុងការថែរក្សា និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាតាមរយៈការប្រើប្រាស់ផលិតផល Meiji Bulgaria រួមមានយ៉ាអួរ កំប៉ុង និងទឹកយ៉ាអួរសម្រាប់ផឹកដែលជាម៉ាកយ៉ាអួរចំណាត់ថ្នាក់លេខ១ក្នុងប្រទេសជប៉ុន នាំចូលក្នុងទីផ្សារកម្ពុជាអស់រយៈពេល១ឆ្នាំមកនេះ។ Meiji មិនត្រឹមតែលេខ១ នៅប្រទេសជប៉ុនទេ តែក៍លេខ១ នៅប្រទេសថៃ, សឹង្ហបុរី និងហុងកុង ផងដែរ។ លោកស្រី សាលីរុត បានបញ្ជាក់ថា គ្រប់ផលិតផលរបស់ Meiji Bulgaria សុទ្ធតែបានផលិតឡើងដោយធាតុផ្សំពីធម្មជាតិ ដំណើរការផលិតរបៀបដើម (original) និងសម្បូរដោយមីក្រូសរីរាង្គពិសេស LB81 ពីប្រទេសប៊ុលហ្គារី ដែលជាប្រទេសដើមកំណើតរបស់យ៉ាអួរ។

ក្រោយពីសន្ទរកថាដ៏មានសារៈសំខាន់របស់លោកស្រី សាលីរុត នាយកប្រតិបត្តិនៃក្រុមហ៊ុន CP-Meiji លោកស្រី សូណា នាយិការក្រុមហ៊ុន Sonavith កម្ពុជាដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវផលិតផលសុខភាព Meiji Bulgaria បានមានប្រសាសន៍ថ្លែងអំណរគុណដល់ដៃគូសហការដ៏រឹងមាំនិងយូរឆ្នាំរបស់ Sonavith កម្ពុជាគឺក្រុមហ៊ុន CP-Meiji ប្រទេសថៃដែលបានធ្វើការរួមគ្នានាំឱ្យអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរមានការរីកចម្រើនលូតលាស់រហូតមកដល់សព្វថ្ងៃនេះ។ លោកស្រី សូណា បានលើកឡើងអំពីចំណុចសំខាន់ៗទាក់ទងនឹងគុណភាពដ៏ល្អបំផុតរបស់ផលិតផលសុខភាព Meiji Bulgaria ដែលបានផលិតឡើងស្របតាមស្តង់ដារប្រទសជប៉ុនសម្រាប់ទ្រទ្រង់ដល់សុខភាពរបស់ប្រជាជនកម្ពុជា ជាពិសេសគឺ យ៉ាអួរ “Meiji Bulgaria”។

យ៉ាអួរ “Meiji Bulgaria” មានរសជាតិឆ្ងាញ់ពិសា សម្បូរដោយសារធាតុមីក្រូសរីរាង្គល្អហៅថា LB81 ដែលជំនួយដល់សុខភាពរាងកាយ ជួយដល់ប្រព័ន្ធរំលាយអាហារ និងជួយកាត់បន្ថយគ្រោះថ្នាក់ដោយសារជំងឺមហារីក។ លោកស្រី សូណា បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនSonavith នឹងនៅតែបន្តផ្តល់ជូនប្រជាជនកម្ពុជានូវផលិតផលល្អបំផុតសម្រាប់សុខភាព គឺ ទឹកដោះគោស្រស់ Meiji យ៉ាអួរ Meiji និង យ៉ាអួរ Meiji Bulgaria ដែលមានស្លាកសញ្ញាផលិតផលជាភាសាអង់គ្លេស ទៅដល់ដៃរបស់អតិថិជននៅគ្រប់ទីកន្លែង គ្រប់ពេលវេលាតាមរយៈបណ្តាហាងនានា។

មុនបញ្ចប់ការថ្លែងសន្ទរកថា លោកស្រី សូណា នាយិការក្រុមហ៊ុន Sonavith កម្ពុជាបានថ្លែងអំណរគុណដល់ប្រជាជនកម្ពុជាដែលបានផ្តល់ទំនុកចិត្តនិងបន្តគាំទ្រផលិតផលសុខភាព Meiji Bulgaria និងជូនពរដល់ប្រជាជនកម្ពុជាឱ្យមានសុខភាពល្អ ព្រមទាំងបានថ្លែងអំណរគុណដល់អតិថិជនតូចធំក្នុងស្រុកទាំងអស់ដែលជាតំណាងចែកចាយបន្តផងដែរ។

ដោយឡែកនៅក្នុងកិច្ចសម្ភាស តារាសម្តែងថៃ James Jirayu ដែលជាទូតសុច្ឆន្ទៈនៃផលិតផលសុខភាព Meiji Bulgaria អស់រយៈពេល១០ឆ្នាំបានលើកឡើងអំពីគុណប្រយោជន៍ដ៏ពិសេសរបស់ យ៉ាអួរ “Meiji Bulgaria” ដែលបានជួយឱ្យលោកមានសុខភាពល្អ រាងកាយរឹងមាំ មានអារម្មណ៍ផ្លូវចិត្តល្អ បញ្ញាវាងវៃ ប្រព័ន្ធរំលាយអាហារល្អ និងមានសាច់ចាំមិនងាយឆាប់ចាស់។ តារាសម្តែងថៃរូបនេះបានផ្ដាំផ្ញើឱ្យប្រជាជនកម្ពុជាជ្រើសរើសផលិតផលសុខភាព Meiji Bulgaria ជាពិសេសពិសា យ៉ាអួរ “Meiji Bulgaria” ជាប្រចាំដើម្បីទទួលបាននូវសុខភាពល្អដូចរូបលោក។

នៅក្នុងកិច្ចសម្ភាសនោះដែរ ក៏មានវត្តមានរបស់វេជ្ជបណ្ឌិតថៃ Brian Kunakom អ្នកផ្តល់ប្រឹក្សាផ្នែកឱសថធម្មជាតិ និងអ្នកឯកទេសលំហាត់ប្រាណជំងឺមហារីក មកពីមន្ទីរពេទ្យបាំរុងរ៉ាតប្រទេសថៃ។ លោកវេជ្ជបណ្ឌិត Brian បានលើកឡើងអំពីប្រយោជន៍សម្រាប់សុខភាពក្នុងការទទួលទានអាហារដែលមានជីវជាតិហៅថា Diet ឬក៏ Detox គឺអាហារដែលសម្បូរទៅដោយមីក្រូសរីរាង្គល្អហៅថា LB81 មាននៅក្នុងយ៉ាអួរ ទឹកដោះគោជូរ និងពពួកអាហារដែលមានជាតិ fermented និង តាមការស្រាវជ្រាវផ្សេងៗ បានរោកឃើញថា ការទទួលទាន LB81 ជាប្រចាំនឹងធ្វើឱ្យមានសុខភាពពោះវៀនល្អ។ ក្នុងករណីខ្លះ វាក៏អាចជួយបញ្ចៀសពីជំងឺធាត់ និងមហារីកផ្សេងៗផងដែរ។ លោក Brian បានណែនាំឱ្យជៀសវាងឬកាត់បន្ថយការបរិភោគអាហារប្រភេទកែច្នៃដែលពពួកអាហារទាំងអស់នេះបំផ្លាញមីក្រូសរីរាង្គល្អ និងបង្កើតមីក្រូសរីរាង្គអាក្រក់ នៅក្នុងខ្លួនមនុស្សយើងដែលជាហេតុនាំឱ្យកើតនូវជំងឺមហារីកក្រពះ និងមហារីកពោះវៀនធំជាដើម។

មុនពេលបិទបញ្ចប់កម្មវិធី ក៏មានការចាប់រង្វាន់ផ្តល់សំណាងជូនដល់អតិថិជនដែលបានអញ្ចើញចូលរួមផ្ទាល់ ព្រមទាំងមានការថតរូបអនុស្សាវរីយជាមួយតារាសម្តែងថៃលោក James Jirayu ប្រកបដោយភាពស្និទ្ធស្នាល និងភាពសប្បាយរីករាយ៕

Share This Post: