PR
បេសកកម្មតន្រ្តី GANZBERG Premium Concert ឆ្ពោះទៅដែនដីជង្រុកស្រូវ ខេត្តបាត់ដំបង ថ្ងៃទី ១១ ១២ ខែមិនា ឆ្នាំ២០២៣ !!!
បេសកកម្មតន្រ្តី GANZBERG Premium Concert សម្រាប់សប្តាហ៍នេះនឹងធ្វើដំណើរ ទៅកាន់ ដែន ដីជង្រុកស្រូវដ៏ធំ ខេត្តបាត់ដំបង ជាទីក្រុងស៊ីវិល័យនាភាគពាយ័ព នៃប្រទេស ទីតាំងវាល បែកចាន ទីរួមខេត្តបាត់ដំបង ចំនួន ពីរថ្ងៃ គឺថ្ងៃទី ១១ ១២ ខែមីនា ឆ្នាំ២០២៣។

Ganzberg Premium Concert គឺបានបង្កើតឡើងដោយល្អឥតខ្ចោះ រូមមានឆាកមានការដេគ័រ និង មានLED ត្រជាក់ភ្នែក និងបំពាក់ដោយប្រពន្ធ័សំលេង លំដាប់ពិភពលោក គឺប្រេន JBL របស់ ក្រុមហ៊ុនNano Sound Cambodia រីឯ ដារាចំរៀងលំដាប់ប្រទេសដែលជាទីពេញនិយមរបស់ ស្រទាប់ យុវវ័យ គ្រប់លំដាប់ថ្នាក់ គឺតារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy Navatra រួមមាន លោកឧកញ៉ា ព្រាប សុវត្ថិ លោកឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោក ខាន់ ជេមន៍ លោក សុវត្ថិ មុនីវណ្ណ លោក Nak Fake កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA កញ្ញ អែមមី និងលោកសុបិន្តរួមនិង Dj កាកា លើសនេះទៅទៀត ក្រុមហ៊ុនហ្គេនស៍បឺគក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍PNN ផងដែរ។
មហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើកនេះ មានគោលបំនងដើម្បីចែកជូនទស្សនីយភាព ដ៏អស្ចារ្យ នៃ ការសម្ដែងផ្ទាល់ នឹង រួមគ្នាធ្វើឱ្យអ្នកគាំទ្រនិងអ្នកស្នេហាតន្ត្រីដ៏ច្រើនកុះករទទួលបាននូវ ភាព រីករាយ ជាមួយនឹងការសម្ដែងដ៏កក្រើកក្នុងរាត្រីដែលមិនអាចបំភ្លេចបាន ។

ព្រឹត្តិការណ៍តន្រ្តីទេសចរណ៍ដ៏រំភើបនេះនឹងធ្វើដំណើរទៅកាន់គ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ជាយុទ្ធនាការដើម្បីអបអរ GANZBERG ផលិតដោយអ្នកជំនាញជនជាតិអាល្លឺម៉ង់ ឆ្ងាញ់ កម្រិត ពិភពលោក។
សូមដាន Facebook ផ្លូវការ Beer GANZBERG ដើម្បីចូលរួមឆ្ពោះទៅ កាន់បេសកកម្មតន្រ្តី ដ៏ធំបំផុតប្រចាំឆ្នាំ GANZBERG Premium Concert។
PR
វេជ្ជបណ្ឌិត ប្រាប់ក្បួនជ្រើសប្រេងដែលគួរប្រើ ដើម្បីចៀសពីជម្ងឺស្ទះសរសៃឈាមបេះដូង
លោកអ្នកប្រាកដជាធ្លាប់លឺ និងធ្លាប់ដឹងពីជម្ងឺស្ទះសរសៃឈាមបេះដូងរួចមកហើយ ត្បិតជម្ងឺនេះមិនមែនជាប្រភេទជម្ងឺឆ្លង ក៏ប៉ុន្តែមានប្រជាជនកម្ពុជាមិនតិចនាក់នោះទេ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជម្ងឺនេះ ដូច្នេះក្នុងអត្ថបទនេះ យើងនឹងមកដឹងពីមូលហេតុធំមួយដែលនៅពីក្រោយការកើតជម្ងឺស្ទះសរសៃឈាមបេះដូងនេះ។
នៅក្នុងកម្មវិធីកិច្ចសន្ទនា TV Talkshow ថ្មីៗនេះ លោកវេជ្ជបណ្ឌិត ថេង យូដាលីន អ្នកឯកទេសជម្ងឺបេះដូង បានចែករំលែកព័ត៌មានគួរឲ្យព្រួយបារម្ភអំពីស្ថានភាពជម្ងឺស្ទះសរសៃឈាមបេះដូងនៅកម្ពុជា៖ ជម្ងឺស្ទះសរសៃឈាមបេះដូងឈរនៅលេខរៀងលំដាប់ទី២នៃមូលហេតុនៃការស្លាប់នៅក្នុងប្រទេសកម្ពុជា (យោងតាមទិន្នន័យអង្គការសុខភាពពិភពលោក(WHO) 2019) ដោយសារតែកត្តាខ្វះការយល់ដឹងទាក់ទងនឹងជម្ងឺនេះ។

យោងតាមទិន្នន័យអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជម្ងឺស្ទះសរសៃឈាមបេះដូង គឺឈរនៅលេខរៀងលំដាប់ទី២នៃមូលហេតុនៃការស្លាប់នៅក្នុងប្រទេសកម្ពុជា ដូច្នេះយើងត្រូវផ្សព្វផ្សាយក៏ដូចជាលើកឡើងពីបញ្ហាជម្ងឺនេះឱ្យបានច្រើន ពីការប៉ះពាល់ខ្លាំងដល់គុណភាពជីវិត។ រវាងការថែរក្សាសុខភាពបេះដូងរបស់អ្នកឱ្យបានល្អ និងចំណាយប្រាក់យ៉ាងច្រើនសម្រាប់ព្យាបាលជម្ងឺស្ទះសរសៃឈាមបេះដូង តើអ្នកនឹងជ្រើសរើសវិធីមួយណា? សូមកុំរងចាំរហូតដល់វាកើតមកលើខ្លួនយើង ឬរហូតដល់ចំនួនកើនឡើងកាន់តែធ្ងន់ធ្ងរ ចូរស្វែងរកវិធីផ្ទាល់ខ្លួនដើម្បីការពារខ្លួនអ្នកពីជម្ងឺមួយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សម្រាប់ព័ត៌មានបន្ថែមដើម្បីជ្រាបកាន់តែស៊ីជម្រៅអំពីស្ថានភាព និងវិធីការពារខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកពីជម្ងឺស្ទះសរសៃឈាមបេះដូងនេះ សូមតាមដានកិច្ចសន្ទនាជាមួយលោកវេជ្ជបណ្ឌិត ថេង យូដាលីន នៅក្នុងកិច្ចសម្ភាសតាមរយៈវីដេអូខាងក្រោមនេះ៖
ដោយយោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ថេង យូដាលីន ដែលជាគ្រូពេទ្យឯកទេសជម្ងឺបេះដូងនិងសរសៃឈាម បានពន្យល់ឱ្យដឹងថា មានកត្តាជាច្រើនដែលជំរុញឱ្យកើតមានជម្ងឺស្ទះសរសៃឈាមបេះដូង ប៉ុន្តែក្នុងនោះមានកត្តាធំៗចំនួនពីរដែលជះឥទ្ធិលពលខ្លាំង គឺកត្តារបបអាហារ និងការហាត់ប្រាណ។ លោកវេជ្ជបណ្ឌិតបន្តថា កត្តាចំណីអាហារគឺ ជះឥទ្ធិពលខ្លាំងណាស់ដល់សុខភាពរាងកាយ ជាក់ស្ដែងក្រុមអាហារដែលងាយនឹងធ្វើឱ្យមានបញ្ហាស្ទះសរសៃឈាមបេះដូង គឺជាប្រភេទអាហារដែលមានរសជាតិប្រៃខ្លាំងពេក និងជាពិសេសគឺពពួកគ្រឿងបំពងដែលប្រើប្រេងឬខ្លាញ់ច្រំដែលៗ។ លោកគ្រូពេទ្យបានបន្ថែមថា ពពួកប្រេងឆា ខ្លាញ់ជ្រូក មួយចំនួន គឺប្រើហើយងាយនឹងធ្វើឱ្យលើសជាតិខ្លាញ់(កូលេស្តេរ៉ុល) ក្នុងរាងកាយលឿនបំផុត ដូច្នេះប្រេងដែលគួរប្រើគឺពពួកប្រេងដែលចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិ ឬប្រេងបន្លែជាដើមដូចជាប្រេងសណ្តែកសៀង ឬប្រេងអង្ករសម្រូប។ ពីព្រោះប្រេងទាំង២ប្រភេទនេះ មិនមានផ្ទុកCholesterol (ឬហៅថាខ្លាញ់អាក្រក់) ដែលមានសារធាតុចិញ្ចឹមល្អៗដែលជួយកាត់បន្ថយបញ្ហាស្ទះសរសៃឈាម វាខុសពីប្រេងដែលចម្រាញ់ពីសត្វ។ ដូច្នេះហើយការប្រើប្រាស់ប្រេងដែលមានសារៈប្រយោជន៍ក្នុងពេលចម្អិនអាហារនិងជ្រើសរើសយកគ្រឿងផ្សំល្អៗគឺជាវិធីសាមញ្ញមួយក្នុងការជ្រើសរើសអាហារសុខភាពក៏ដូចជាការពារសុខភាពបេះដូងរបស់អ្នកផងដែរ។
ក្រៅពីនេះ ការហាត់ប្រាណក៏ជាផ្នែកធំមួយដែលអាចជួយឱ្យលោកអ្នកចៀសឆ្ងាយពីបញ្ហាស្ទះសរសៃឈាមបេះដូងផងដែរ ពីព្រោះថានៅពេលលោកអ្នកបង្កើតសកម្មភាពដូចជាការដើរ រត់ ឬក៏ហាត់យូហ្គា គឺជាផ្នែកមួយជួយបញ្ចុះកូលេសស្ដេរ៉ុលក្នុងរាងកាយ បានច្រើនបំផុត ហើយក៏ជួយឱ្យចរន្តឈាមដំណើរស្រួល ហើយបេះដូងមានសុខភាពល្អ។
សរុបជារួម ដើម្បីចៀសឆ្ងាយពីជម្ងឺស្ទះសរសៃឈាមបេះដូង លោកអ្នកត្រូវមានទម្លាប់ក្នុងការហាត់ប្រាណ និងជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវ។ ជាពិសេសសូមជ្រើសរើសប្រភេទប្រេងឆាណាដែលល្អចំពោះសុខភាពយើង។

Dr. Quote: យើងគួរតែកាត់បន្ថយឬការប្រើខ្លាញ់អាក្រក់ហើយជំនួសមកប្រើប្រេងដែលមានប្រយោជន៍ចំពោះសុខភាពបេះដូង

PR
ក្រុមហ៊ុនធំៗនៅសហភាពអឺរ៉ុប អញ្ជើញថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅផ្សារភ្ជាប់ទំនាក់ទំនងគ្នា បន្ថែមពីបេសកកម្មទៅទទួលមេដាយមាស Monde Selection
(ភ្នំពេញ)៖ មោទនភាពពិតសម្រាប់កម្ពុជា! ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលមេដាយមាសច្រើនជាងគេបំផុតនៅកម្ពុជារហូតដល់ ៣៣គ្រឿង ពីស្ថាប័នអន្តរជាតិ Monde Selection ។

លើសពីការអញ្ជើញទៅទទួលមេដាយមាស Monde Selection នៅប្រទេសបែលហ្ស៊ិក ក្រុមហ៊ុនធំៗនៅសហភាពអឺរ៉ុប បានអញ្ជើញថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅផ្សារភ្ជាប់ទំនាក់ទំនងគ្នា និងសំណេះសំណាលដើម្បីស្គាល់ឱ្យកាន់តែច្បាស់ពីក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈដែលឈានមុខគេនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា ផលិតលផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសមានដូចជា CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំងវើក, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូចអាយស៍ IZE និងទឹកពិសា កម្ពុជា។ ហើយការទទួលបានមេដាយនេះ បានសបញ្ជាក់ពីស្តង់ដារគុណភាពនៃការវិចខ្ជប់, រូបរាង, ក្លិន, រសជាតិ និងការត្រួតពិនិត្យវាយតម្លៃមូលដ្ឋានលើចំនុចសំខាន់ផ្សេងៗទៀតពីអ្នកជំនាញអន្តរជាតិពីស្ថាប័ន Monde Selection ផ្ទាល់៕





PR
ភ្ញាក់ផ្អើលហ្មង! កុមារាកុមារីដ៏គួរឲ្យស្រលាញ់ទាំងនេះត្រលប់មកវិញជាមួយ Cambodian Idol Junior
កម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បីដែលធ្លាប់មានមួយរដូវកាលមកហើយក្នុងប្រទេសកម្ពុជាយើង ពេលនេះ Cambodian Idol Junior ត្រលប់មកជាថ្មីក្នុងរដូវកាលទី2 ។

បេក្ខជនដែឡជាកុមារាកុមារីដែលធ្លាប់បានទទួលការចាប់អារម្មណ៍ជាច្រើនកាលពី The Voice Kids Cambodia រដូវកាលទី3 បានត្រលប់មកវិញក្នុងកម្មវិធី Cambodian Idol Junior វិញម្តង មានដូចជា កុមារា កែវ ហ្សាណា, កុមារា វាសនា ធិណារាជ, កុមារា ហ៊ឹម ច័ន្ទយូស្វេ, និង កុមារី បាន វិនស្រីនិច្ច ជាដើម។

នៅតែមានសមត្ថភាពហើយកាន់តែខ្លាំងជាមុន ប្អូនៗកុមារទាំងនេះបាន បញ្ចេញសមត្ថភាពបានយ៉ាងល្អមុខគណៈកម្មការហើយសុទ្ធតែទទួលបានជោគជ័យគ្រប់គ្នាតែម្តង។

គួរបញ្ជាក់ផងដែរថា Cambodian Idol Junior រដូវកាលទី2 មានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕
