ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាសន្នហើយ! ស្ថានីយអវកាសរបស់ចិនមួយដើរខុសគន្លង នឹងហោះមកបុកភពផែនដីនៅប៉ុន្មានសប្តាហ៍ទៀតនេះ

    BY Khmernote Media March 7, 2018
    អាសន្នហើយ! ស្ថានីយអវកាសរបស់ចិនមួយដើរខុសគន្លង នឹងហោះមកបុកភពផែនដីនៅប៉ុន្មានសប្តាហ៍ទៀតនេះ

    ស្ថានីយអវកាសរបស់ចិនមួយ ដែលបានដើលខុសគន្លង និងគ្រប់គ្រងលែងបាន ត្រូវបានក្រុមអ្នកជំនាញមើលឃើញថា នឹងធ្វើដំណើររបស់ត្រលប់មកកាន់ភពដែលនដីវិញ ហើយវានឹងបង្កគ្រោះថ្នាក់ដល់ប្រទេសមួយចំនួននៅតំបន់អឺរ៉ុប។ ស្ថានីយអវកាសនេះមានឈ្មោះថា Tiangong-1 ហើយវាបានដើរខុសគន្លង និងមិនអាចគ្រប់គ្រងបានចាប់តាំងពីឆ្នាំ ២០១៦ មកម្លះ។

    នៅក្នុងស្ថានីយនេះមានផ្ទុកទៅដោយសារធាតុគីមី និងជាតិពុលជាច្រើន ដែលអាចបង្កឲ្យមានផលប៉ះពាល់ជាច្រើនផងដែរ។ តាមការសិក្សាបានបញ្ជាក់ថា ស្ថានីយអវកាសអាចនឹងធ្វើដំណើរមកបុក និងភពដែនដីនៅចន្លោះថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី១៩ ខែមេសាខាងមុខនេះ ហើយរយៈពេលនៃការបុកជាមួយនឹងភពផែនដីអាចបន្តជាច្រើនសប្តាហ៍ទៀតផង។

    ប្រទេសដែលអាចប្រឈមនឹងគ្រោះថ្នាក់នោះរួមមានសហរដ្ឋអាមេរិក អ៊ីតាលី អេស្ប៉ាញ ភាគខាងជើងប្រទេសចិន អាហ្វ្រិក និងប្រទេសញូវស៊ីឡេន។ យ៉ាងណាក្តីមកទល់នឹងពេលនេះ ក្រុមអ្នកជំនាញកំពុងតែស្វែងរកវិធីទប់ស្កាត់ និងបញ្ចៀសបញ្ហាហើយ៕

    ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay