PR
រថយន្តប្រភេទ SUV ទាំង ៥ម៉ូឌែលដែលពេញនិយមខ្លាំងក្នុងឆ្នាំ២០២៣ និងមានតម្លៃសមរម្យ
រថយន្តប្រភេទ SUV នៅតែមានប្រជាប្រិយភាពខ្លាំងនិងបន្តលក់ដាច់បំផុតក្នុងទីផ្សារប្រទេសកម្ពុជាជាមួយនឹងជាជម្រើសដ៏ល្អសម្រាប់អ្នកទិញរថយន្ត។ វាមានហេតុផលមួយចំនួនដែលធ្វើឱ្យរថយន្តប្រភេទ SUV នៅតែមានការពេញនិយម ដូចជា ភាពធំទូលាយនៃផ្នែកខាងក្នុង, មានកម្ពស់ខ្ពស់ពីដីងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវ, ការចនាមានភាពទាក់ទាញ ក៏ដូចជាផាសុកភាពខ្ពស់ក្នុងការរួមដំណើរ និងមានភាពប្រណិតនៃផ្នែកខាងក្នុង ជាមួយដំណើរយ៉ាងល្អនៃការបើកបរ។ ម្យ៉ាងវិញទៀត ការធានាក៏ជារឿងមួយដ៏សំខាន់សម្រាប់អតិថិជនដែលទិញរថយន្តថ្មីផងដែរ។ ដូច្នេះ,ប្រសិនបើលោកអ្នកកំពុងស្វែងរករថយន្តថ្មីប្រភេទ SUV, លោកអ្នកអាចសាកល្បងរថយន្តទាំង៥ដែលរៀបរាប់ខាងក្រោមនេះបាន ដោយផ្ដល់ជូននូវតម្លៃដ៏សមរម្យ និងមានការធានាខ្ពស់។
1. រថយន្ត MG HS Trophy: តម្លៃត្រឹមតែ $38,000 និងបំពាក់ដោយម៉ាស៊ីនតួបូចំណុះ 1.5T ផ្តល់កម្លាំងខ្លាំង 169សេះ និងកម្លាំងរមួល 250Nm ជាមួយការធានាជូនរយៈពេល5ឆ្នាំទៀតផង។



2. រថយន្ត Kia Sportage: តម្លៃចាប់ពី $57,900 ជាមួយម៉ាស៊ីនសាំងចំណុះ 2.5លីត្រ, 4ស៊ីឡាំង ផ្តល់កម្លាំង 187សេះ និងការធានារយះពេល3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ។


3. រថយន្ត MG RX5 Reborn: តម្លៃត្រឹមតែ $39,800 ជាមួយម៉ាស៊ីនតួបូចំណុះ 1.5T, កម្លាំង 171សេះ និងកម្លាំងរមួល 275Nm ជាមួយនឹងការធានារយះពេល 5ឆ្នាំ។


4. រថយន្ត Ford Territory: តម្លៃ $48,900 បំពាក់ដោយម៉ាស៊ីនចំណុះ 1.5លីត្រ ផ្តល់កម្លាំង 163សេះ និងកម្លាំងរមួល 250Nm ជាមួយការធានារយះពេល 3ឆ្នាំ ឬក៏់ 100,000គីឡូម៉ែត្រ។


5. រថយន្ត Honda CR-V: តម្លៃចាប់ពី $49,900 មកជាមួយម៉ាស៊ីនចំណុះ 2.0លីត្រ i-VTEC ផ្តល់កម្លាំង 154សេះ និងមានការធានារយះពេល3ឆ្នាំ ឬក៏ 100,000គីឡូម៉ែត្រ។

ខណះពេលដែលមានជម្រើសកាន់តែច្រើនសម្រាប់រថយន្ត SUV នោះវាពិតជាល្អប្រសើរក្នុងការជ្រើសរើស ដែលអាចផ្តល់ឱ្យអ្នកទិញរថយន្តអាចជ្រើសរើសនូវរថយន្ត SUV ដែលត្រឹមត្រូវនិងអត្ថប្រយោជន៏សម្រាប់តម្រូវការរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត MG ក៏បានផ្តល់ជូននូវតម្លៃសមរម្យជាងគេនៃរថយន្ត SUV ដែលបានលើកឡើងខាងលើនេះ ហើយវាក៏ផ្ដល់ជូនម្ចាស់រថយន្តនូវកម្លាំងខ្លាំងនិងរយៈពេលនៃការធានាយូរជាងគេផងដែរ។ ចំណែករថយន្ត Ford និង Kia វិញក៏បានផ្ដល់ជូនទៅកាន់អតិថិជននូវតម្លៃខ្ពស់បន្តិច ប៉ុន្តែក៏មានលក្ខណៈពិសេសផ្សេងគ្នានៃកម្លាំងសេះនិងការធានាដែលអតិថិជនអាចធ្វើការពិចារណាបាន។ ដូច្នេះហើយ ម៉ូឌែលរថយន្តប្រភេទ SUV ទាំង៥ខាងលើក៏អាចជាជំនួយដល់អ្នកទិញរថយន្តថ្មីក្នុងការជ្រើសរើសម៉ូឌែលដែលល្អបំផុតនិងត្រឹមត្រូវក្នុងឆ្នាំ2023នេះផងដែរ។
PR
វេជ្ជបណ្ឌិត ប្រាប់ក្បួនជ្រើសប្រេងដែលគួរប្រើ ដើម្បីចៀសពីជម្ងឺស្ទះសរសៃឈាមបេះដូង
លោកអ្នកប្រាកដជាធ្លាប់លឺ និងធ្លាប់ដឹងពីជម្ងឺស្ទះសរសៃឈាមបេះដូងរួចមកហើយ ត្បិតជម្ងឺនេះមិនមែនជាប្រភេទជម្ងឺឆ្លង ក៏ប៉ុន្តែមានប្រជាជនកម្ពុជាមិនតិចនាក់នោះទេ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជម្ងឺនេះ ដូច្នេះក្នុងអត្ថបទនេះ យើងនឹងមកដឹងពីមូលហេតុធំមួយដែលនៅពីក្រោយការកើតជម្ងឺស្ទះសរសៃឈាមបេះដូងនេះ។
នៅក្នុងកម្មវិធីកិច្ចសន្ទនា TV Talkshow ថ្មីៗនេះ លោកវេជ្ជបណ្ឌិត ថេង យូដាលីន អ្នកឯកទេសជម្ងឺបេះដូង បានចែករំលែកព័ត៌មានគួរឲ្យព្រួយបារម្ភអំពីស្ថានភាពជម្ងឺស្ទះសរសៃឈាមបេះដូងនៅកម្ពុជា៖ ជម្ងឺស្ទះសរសៃឈាមបេះដូងឈរនៅលេខរៀងលំដាប់ទី២នៃមូលហេតុនៃការស្លាប់នៅក្នុងប្រទេសកម្ពុជា (យោងតាមទិន្នន័យអង្គការសុខភាពពិភពលោក(WHO) 2019) ដោយសារតែកត្តាខ្វះការយល់ដឹងទាក់ទងនឹងជម្ងឺនេះ។

យោងតាមទិន្នន័យអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជម្ងឺស្ទះសរសៃឈាមបេះដូង គឺឈរនៅលេខរៀងលំដាប់ទី២នៃមូលហេតុនៃការស្លាប់នៅក្នុងប្រទេសកម្ពុជា ដូច្នេះយើងត្រូវផ្សព្វផ្សាយក៏ដូចជាលើកឡើងពីបញ្ហាជម្ងឺនេះឱ្យបានច្រើន ពីការប៉ះពាល់ខ្លាំងដល់គុណភាពជីវិត។ រវាងការថែរក្សាសុខភាពបេះដូងរបស់អ្នកឱ្យបានល្អ និងចំណាយប្រាក់យ៉ាងច្រើនសម្រាប់ព្យាបាលជម្ងឺស្ទះសរសៃឈាមបេះដូង តើអ្នកនឹងជ្រើសរើសវិធីមួយណា? សូមកុំរងចាំរហូតដល់វាកើតមកលើខ្លួនយើង ឬរហូតដល់ចំនួនកើនឡើងកាន់តែធ្ងន់ធ្ងរ ចូរស្វែងរកវិធីផ្ទាល់ខ្លួនដើម្បីការពារខ្លួនអ្នកពីជម្ងឺមួយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សម្រាប់ព័ត៌មានបន្ថែមដើម្បីជ្រាបកាន់តែស៊ីជម្រៅអំពីស្ថានភាព និងវិធីការពារខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកពីជម្ងឺស្ទះសរសៃឈាមបេះដូងនេះ សូមតាមដានកិច្ចសន្ទនាជាមួយលោកវេជ្ជបណ្ឌិត ថេង យូដាលីន នៅក្នុងកិច្ចសម្ភាសតាមរយៈវីដេអូខាងក្រោមនេះ៖
ដោយយោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ថេង យូដាលីន ដែលជាគ្រូពេទ្យឯកទេសជម្ងឺបេះដូងនិងសរសៃឈាម បានពន្យល់ឱ្យដឹងថា មានកត្តាជាច្រើនដែលជំរុញឱ្យកើតមានជម្ងឺស្ទះសរសៃឈាមបេះដូង ប៉ុន្តែក្នុងនោះមានកត្តាធំៗចំនួនពីរដែលជះឥទ្ធិលពលខ្លាំង គឺកត្តារបបអាហារ និងការហាត់ប្រាណ។ លោកវេជ្ជបណ្ឌិតបន្តថា កត្តាចំណីអាហារគឺ ជះឥទ្ធិពលខ្លាំងណាស់ដល់សុខភាពរាងកាយ ជាក់ស្ដែងក្រុមអាហារដែលងាយនឹងធ្វើឱ្យមានបញ្ហាស្ទះសរសៃឈាមបេះដូង គឺជាប្រភេទអាហារដែលមានរសជាតិប្រៃខ្លាំងពេក និងជាពិសេសគឺពពួកគ្រឿងបំពងដែលប្រើប្រេងឬខ្លាញ់ច្រំដែលៗ។ លោកគ្រូពេទ្យបានបន្ថែមថា ពពួកប្រេងឆា ខ្លាញ់ជ្រូក មួយចំនួន គឺប្រើហើយងាយនឹងធ្វើឱ្យលើសជាតិខ្លាញ់(កូលេស្តេរ៉ុល) ក្នុងរាងកាយលឿនបំផុត ដូច្នេះប្រេងដែលគួរប្រើគឺពពួកប្រេងដែលចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិ ឬប្រេងបន្លែជាដើមដូចជាប្រេងសណ្តែកសៀង ឬប្រេងអង្ករសម្រូប។ ពីព្រោះប្រេងទាំង២ប្រភេទនេះ មិនមានផ្ទុកCholesterol (ឬហៅថាខ្លាញ់អាក្រក់) ដែលមានសារធាតុចិញ្ចឹមល្អៗដែលជួយកាត់បន្ថយបញ្ហាស្ទះសរសៃឈាម វាខុសពីប្រេងដែលចម្រាញ់ពីសត្វ។ ដូច្នេះហើយការប្រើប្រាស់ប្រេងដែលមានសារៈប្រយោជន៍ក្នុងពេលចម្អិនអាហារនិងជ្រើសរើសយកគ្រឿងផ្សំល្អៗគឺជាវិធីសាមញ្ញមួយក្នុងការជ្រើសរើសអាហារសុខភាពក៏ដូចជាការពារសុខភាពបេះដូងរបស់អ្នកផងដែរ។
ក្រៅពីនេះ ការហាត់ប្រាណក៏ជាផ្នែកធំមួយដែលអាចជួយឱ្យលោកអ្នកចៀសឆ្ងាយពីបញ្ហាស្ទះសរសៃឈាមបេះដូងផងដែរ ពីព្រោះថានៅពេលលោកអ្នកបង្កើតសកម្មភាពដូចជាការដើរ រត់ ឬក៏ហាត់យូហ្គា គឺជាផ្នែកមួយជួយបញ្ចុះកូលេសស្ដេរ៉ុលក្នុងរាងកាយ បានច្រើនបំផុត ហើយក៏ជួយឱ្យចរន្តឈាមដំណើរស្រួល ហើយបេះដូងមានសុខភាពល្អ។
សរុបជារួម ដើម្បីចៀសឆ្ងាយពីជម្ងឺស្ទះសរសៃឈាមបេះដូង លោកអ្នកត្រូវមានទម្លាប់ក្នុងការហាត់ប្រាណ និងជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវ។ ជាពិសេសសូមជ្រើសរើសប្រភេទប្រេងឆាណាដែលល្អចំពោះសុខភាពយើង។

Dr. Quote: យើងគួរតែកាត់បន្ថយឬការប្រើខ្លាញ់អាក្រក់ហើយជំនួសមកប្រើប្រេងដែលមានប្រយោជន៍ចំពោះសុខភាពបេះដូង
