អន្តរជាតិ

ចេតិយដែលមានអាយុកាល ៧០០ឆ្នាំបានផុសឡើងនៅក្នុងទន្លេមេគង្គនៅប្រទេសថៃ

BY
Pheakdey
March 14, 2023

ថៃ៖ ចេតិយបែបព្រះពុទ្ធសាសនាមួយបានផុសឡើងនៅក្នុងទន្លេមេគង្គ ដែលស្ថិតនៅភាគខាងជើងខេត្តណងខៃ ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនានេះ។ ចេតិយដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍នេះមានឈ្មោះថា Phra That Klang Nam ជាចេតិយសាងសង់ឡើងពីថ្ម និងមានកម្ពស់ ២,៧ម៉ែត្រ។

បើយោងតាមក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យាថៃបានឲ្យដឹងថា តេចិយមួយកន្លែងនេះមានអាយុកាលប្រមាណជា ៧០០ឆ្នាំមកហើយ​ ខណៈដំបូងឡើយគេបានសាងសង់ចេតិយនេះនៅឯមាត់ទន្លេ។ យ៉ាងណាក្តី នៅអំឡុងឆ្នាំ ១៨៤៧ ច្រាំងទន្លេក៏បានបាក់ ហើយចេតិយក៏បានដួលរលំចូលទៅក្នុងទន្លេបាត់តែម្តង។ ជាច្រើនឆ្នាំចុងក្រោយនេះដីនៅបាតទន្លេត្រង់ចំណុចដែលចេតិយបានផុសឡើងនោះបានដុះឡើងវិញយ៉ាងច្រើន ខណៈកម្ពស់ទឹកទន្លេក៏បានស្រកចុះផងដែរ ហើយហេតុផលធម្មជាតិទាំងនេះក៏បានជួយធ្វើឲ្យចេតិយដែលបានបាត់ខ្លួនអស់រយៈពេលជាង ១៧៦ឆ្នាំនេះបានផុសឡើងវិញ និងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាង​ខ្លាំងពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍នៅក្នុងប្រទេសថៃ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: