ឪពុកចាប់កាត់ដៃកូនប្រុសចោល ព្រោះខឹងកូនញៀនមើលវីដេអូសិចតាមទូរស័ព្ទខ្លាំងពេក
ឥណ្ឌា៖ ដោយសារតែខឹងនឹងកូនប្រុស ដែលញៀននឹងការមើលវិដេអូសិចតាមទូរស័ព្ទដៃខ្លាំងពេក បុរសជាឪពុកម្នាក់បានសម្រេចកាត់កដៃកូនប្រុសរបស់គាត់ចោលតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Jalpally នៃប្រទេសឥណ្ឌា។ កូនប្រុសដែលជាជនរងគ្រោះមានឈ្មោះថា Khalid ហើយឪពុករបស់គេមានឈ្មោះថា Qureshi ជាអ្នកលក់ដូរតិចតួចនៅក្នុងផ្សាក្បែរតំបន់ដែលពួកគេរស់នៅ។ លោក Qureshi បានប្រាប់ឲ្យដឹងថា កូនប្រុសរបស់គាត់ជាមនុស្សពិបាកអប់រំណាស់ មួយថ្ងៃៗគេតែងតែចំណាយពេលដើរលេងជាមួយនឹងមិត្តភក្តិ ហើយមិនសូវចូលផ្ទះទេ។
សកម្មភាពដែលកូនប្រុសរូបនោះតែងតែធ្វើជាប្រចាំនោះគឺអង្គុយមើលវីដេអូសិចតាមទូរស័ព្ទជាមួយនឹងមិត្តភក្តិ។ បុរសជាឪពុកបានបន្ថែមទៀតថា គាត់បានរកការងារនៅក្នុងស្ថានីយទូរទស្សន៍មួយឲ្យកូនប្រុសនោះធ្វើ តែគេបែជាគេចមិនទៅធ្វើការងារនោះទេ ហើយយកពេលនេះទៅអង្គុយមើលវីដេអូសិចតាមទូរស័ព្ទជាមួយនឹងមិត្តភក្តិទៀត។ ដោយខឹងនឹងឥរិយាថនេះលោកឪពុកបានជ្រុសដៃកាប់ដាច់កដៃកូនប្រុសនោះតែម្តង។ ពេលនេះបុរសជាឪពុកត្រូវបានប៉ូលិសចាប់ខ្លួន ហើយកូនប្រុសត្រូវស្នាក់នៅមន្ទីរពេទ្យ៕



ភក្តី
ប្រភព ៖timesofindia