PR

ពិធីសម្ពោធជាផ្លូវការ ទឹកដោះគោស្រស់ Nong Pho នៅកម្ពុជា

BY
Liny Chan
March 24, 2023

ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ នេះ បានធ្វើការសម្ភោធ នាំចូលជាផ្លូវការនូវផលិតផលទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជា ដែលត្រូវបានប្រារព្ធធ្វើឡើងនៅ Oakwood Premium Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈឺគៀត អាត់ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី និង ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមហ៊ុន Nongpho Dairy Cooperative Ltd ពីប្រទេសថៃផងដែរ។

ទឹកដោះគោ Nongpho ត្រូវបានផលិតឡើងនៅឆ្នាំ ១៩៧០ ដោយក្រុមហ៊ុន Nongpho Dairy Products Co., Ltd. ដែលជា ផលិតផល ស្ថិតនៅក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រនៃប្រទេសថៃ។ ទឹកដោះគោ Nongpho គឺជាទឹកដោះគោស្រស់ដែលមានរសជាតិឆ្ងាញ់ស្រស់ថ្មី មានផ្ទុកទៅដោយជាតិកាល់ស្យូម និងប្រូតេអ៊ីនខ្ពស់ពីធម្មជាតិ ដែលជួយដល់ប្រព័ន្ធសាច់ដុំឱ្យលូតលាស់បានល្អ ព្រមទាំងជួយថែទាំឆ្អឹង និងធ្មេញឱ្យរឹងមាំ និងសម្បូរទៅដោយវីតាមីន B2, B12 និងផូស្វ័រ ដែលជួយដល់ប្រព័ន្ធខួរក្បាលឱ្យដំណើរការបានល្អ និងជួយពង្រឹងដល់ប្រព័ន្ធការពាររាងកាយបានល្អ ដែលមានការផលិតត្រឹមត្រូវតាមមជ្ឈដ្ឋានស្តង់ដារជាមួយវិញ្ញាប័នបត្របញ្ជាក់ទទួលស្គាល់គុណភាពខ្ពស់ មានប្រយោជន៍ល្អសម្រាប់សុខភាព សាកសមសម្រាប់ទទួលទានចំពោះមនុស្សគ្រប់វ័យ។

ក្រុមហ៊ុន Da Dairy បានចុះហត្ថលេខាជាផ្លូវការនូវកិច្ចសន្យានាំចូលផ្តាច់មុខជាមួយក្រុមហ៊ុន Nongpho Ratchaburi Dairy Cooperative Limited សម្រាប់ការនាំចូលផលិតផលទឹកដោះគោ Nongpho ទាំងអស់មកកាន់ទីផ្សារនៅប្រទេសកម្ពុជា ដែលមានដូចជា ទឹកដោះគោស្រស់ Pasteurized Nongpho, ទឹកដោះគោស្រស់ Nongpho UHT ដែលមានទាំង ៥ រសជាតិ, ទឹកដោះគោស្រស់ Nongpho UHT ចំណុះ 125មីលីលីត្រ ទាំង ៣ រសជាតិ, យ៉ាអ៊ួរ Nongpho ដែលមាន ៤ រសជាតិ, ការ៉េម Nongpho។

ដើម្បីធ្វើការចូលរួមជាមួយនឹងឱកាសដ៏ពិសេសក្នុងការសម្ភោធក្នុងការបើកសម្ភោធជាផ្លូវការរបស់ ទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជាផងដែរនោះ យើងខ្ញុំសូមធ្វើការបរិច្ចាគ ផលិតផលទឹកដោះគោស្រស់ Nongpho ទៅកាន់វិទ្យាស្ថានអប់រំដែលមានដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល (កំពង់ធំ),វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ,សកលវិទ្យាល័យជាតិបាត់ដំបង, ដេប៉ាតឺម៉ងភាសាថៃ នៃវិទ្យាស្ថានភាសាបរទេស នៃសកលវិទ្យាល័យភូមិន្ទ, និង វិទ្យាល័យ ហ៊ុន សែន ត្រែង (ខេត្តបាត់ដំបង) ដើម្បីចូលរួមចំណែកសប្បុរសធម៌ចំពោះសង្គម។

គ្រប់ផលិតផល Nongpho មានលក់ជាផ្លូវការដំបូងបង្អស់នៅក្នុងហាងទំនិញ 7/11 គ្រប់សាខាទាំងអស់នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះតទៅ និងអាចរកទិញបាននៅគ្រប់តំណាងចែកចាយទាំងអស់ក្នុងប្រទេសកម្ពុជា។

Nongpho ទឹកដោះគោស្រស់ ដើម្បីសុខភាព និង ស្នាមញញឹម ទាំងអស់គ្នា។

Share This Post: