ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Twitter ធ្លាក់តម្លៃសល់ត្រឹម ២០ពាន់លានដុល្លារ ខណៈលោក Elon Musk បានទិញក្នុងតម្លៃរហូតដល់ ៤៤ពាន់លានដុល្លារកាលពី ៥ខែមុន

    BY Pheakdey March 27, 2023
    ក្រុមហ៊ុន Twitter ធ្លាក់តម្លៃសល់ត្រឹម ២០ពាន់លានដុល្លារ ខណៈលោក Elon Musk បានទិញក្នុងតម្លៃរហូតដល់ ៤៤ពាន់លានដុល្លារកាលពី ៥ខែមុន

    អាមេរិក៖ លោកមហាសេដ្ឋី Elon Musk បានសម្រេចកំណត់តម្លៃរបស់ក្រុមហ៊ុន Twitter ដែលជាបណ្តាញសង្គមដ៏ល្បីល្បាញនៅអាមេរិកនិងនៅតាមបណ្តាញប្រទេសមួយចំនួននៅតំបន់អឺរ៉ុបនោះត្រឹម ២០ពាន់លានដុល្លារប៉ុណ្ណោះ នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី២៧ ខែមីនានេះ។ ការសម្រេចកំណត់តម្លៃខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយភាគហ៊ុនរបស់ក្រុមហ៊ុនបានបន្តធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ។

    គួររម្លឹកជូនថា កាលពី ៥ខែមុន លោកមហាសេដ្ឋី Elon Musk បានទិញក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនមួយនេះកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុស្រាប់ទៅហើយ។ តាមផែនការមុនពេលសម្រេចចិត្តទិញគឺលោក Elon Musk បានគិតថា គាត់មានវិធីសាស្រ្តល្អៗជាច្រើនក្នុងការជួយសង្គ្រោះក្រុមហ៊ុនឲ្យត្រលប់មករកភាពល្អប្រសើរឡើងវិញ តែគិតត្រឹមពេលនេះគឺវាបានបង្ហាញថា ផែនការរបស់លោក Elon Musk មិនទទួលបានជោគជ័យនោះទេ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖  Channel News Asia

    Share This Post: