អន្តរជាតិ

សភាជប៉ុនគ្រោងរៀបចំសំណើសុំធ្វើការហាមឃាត់​មិនឲ្យប្រើប្រាស់កម្មវិធី TikTok

BY
Pheakdey
March 27, 2023

ជប៉ុន៖ សមាជិកសភាមួយក្រុមនៅក្នុងប្រទេសជប៉ុនគ្រោងនឹងដាក់សំណើសុំឲ្យរដ្ឋាភិបាលជប៉ុនសម្រេចធ្វើការហាមឃាត់កម្មវិធី TikTok នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃចន្ទ ទី២៧​ ខែមីនានេះ។ ក្រុមសមាជិកសភាដែលមាននិន្នាការប្រឆាំងទៅនឹងការប្រើប្រាស់បណ្តាញសង្គម TikTok នេះគឺសុទ្ធតែជាតំណាងរាស្រ្តមកពីសគណបក្សប្រជាធិបតិសេរី (LDP) ពោលគឺជាគណបក្សកំពុងកាន់អំណាចដឹកនាំរដ្ឋាភិបាលជប៉ុនជាពេលបច្ចុប្បន្ននេះ។

ប្រភពខាងលើបានបន្តថា បើគ្មានអ្វីប្រែប្រួលទេគឺសំណើសុំធ្វើការហាមឃាត់កម្មវិធីកំពុងមានប្រជាប្រិយភាពនៅលើពិភពលោកមួយនេះនឹងត្រូវក្រុមសមាជិកសភាជប៉ុនរៀបចំឡើងនៅក្នុងអំឡុងខែមេសានេះហើយ ខណៈការអនុម័តជាផ្លូវការយ៉ាងណានោះគឺមិនទាន់មានអ្នកណាម្នាក់អាចធ្វើការប៉ាន់ស្មានបាននៅឡើយទេ។ បើតាមលោក Norihiro Nakayama ដែលជាសមាជិកសភាម្នាក់មកពីគណបក្សប្រជាធិបតិសេរីបានបញ្ជាក់ថា ការហាមឃាត់មិនឲ្យមានការប្រើប្រាស់កម្មវិធី TikTok នៅលើទឹកដីជប៉ុនអាចនឹងត្រូវធ្វើឡើងភ្លាមៗប្រសិនបើមានការរឃើញថា កម្មវិធីមួយនេះបានលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់ដើម្បីផ្តល់ជូនរដ្ឋាភិបាលចិន ឬជាកម្មវិធីដែលបានចែកចាយនូវព័ត៌មានក្លែងក្លាយ ឬបានចែកចាយនូវព័ត៌មានដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកប្រើប្រាស់ជាពលរដ្ឋវ័យក្មេង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: