អន្តរជាតិ

ពលរដ្ឋ ៧នាក់បានបាត់បង់ជីវិត និង ៥០នាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍បាក់ដីដ៏កម្រមួយនៅអេក្វាឌ័រ

BY
Pheakdey
March 28, 2023

អេក្វាឌ័រ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយនៅក្នុងប្រទេសអេក្វាឌ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ ហេតុការណ៍អកុសលមួយនេះបានកើតឡើងយ៉ាងកម្របំផុតនៅតំបន់ភាគខាងត្បូងនៃប្រទេសអេក្វាឌ័រ ក្រោយតំបន់កើតហេតុមួយនេះបានរងនូវសម្ពាធទឹកភ្លៀងក្នុងបរិមាណយ៉ាងជោគជាំនិងជាច្រើនថ្ងៃបន្តបន្ទាប់គ្នា។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអេក្វាឌ័របានបញ្ជាក់ថា គិតត្រឹមពេលនេះគេបានរកឃើញមនុស្សចំនួន ២៧នាក់បានរងរបួសនិងត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈពលរដ្ឋចំ​នួន ៥០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ ចំពោះផលប៉ះពាល់ដោយប្រយោលវិញគឺគិតត្រឹមពេលនេះមានផ្ទះចំ​នួន ១៦៣ខ្នងត្រូវបានបំផ្លាញទាំងស្រុង ផ្លូវថ្នល់សំខាន់ៗជាច្រើនកន្លែងត្រូវបានកាត់ផ្តាច់ មានពលរដ្ឋប្រមាណជា ៥០០នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពដើម្បីស្នាក់នៅជាបណ្តោះអាសន្នសិន ខណៈពលរដ្ឋនៅក្បែរតំបន់កើតហេតុមួយចំនួនត្រូវរស់នៅដោយគ្មានចរន្តអគ្គិសនីប្រើប្រាស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: