ខ្មែរណូត

ស្វែងរក

  • PR

    ស្ថានីយប្រេងឥន្ធនៈ កាល់តិច និងស្តារម៉ាត បឹងកេងកង (មហាវិថី ព្រះនរោត្តម) ធ្វើទំនើបកម្មកាន់តែប្រសើរឡើងជាមួយនឹងការរចនាថ្មី បរិក្ខារទំនើប ផ្តល់ឱ្យលោកអ្នកនូវបទពិសោធន៍លំដាប់ពិភពលោក

    BY Liny Chan March 29, 2023
    ស្ថានីយប្រេងឥន្ធនៈ កាល់តិច និងស្តារម៉ាត បឹងកេងកង (មហាវិថី ព្រះនរោត្តម) ធ្វើទំនើបកម្មកាន់តែប្រសើរឡើងជាមួយនឹងការរចនាថ្មី បរិក្ខារទំនើប ផ្តល់ឱ្យលោកអ្នកនូវបទពិសោធន៍លំដាប់ពិភពលោក

    ខែមីនា ឆ្នាំ 2023 ភ្នំពេញ៖ ស្ថានីយប្រេងឥន្ធនៈកាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម) ថ្មីៗនេះ ត្រូវបានធ្វើទំនើបកម្ម និងបើកដំណើរការឡើងវិញកាលពីអំឡុងខែកុម្ភៈកន្លងទៅ។ អ្នកបើកបរទាំងអស់ អាចទទួលបានបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងបរិក្ខារទំនើបទាន់សម័យ សុវត្ថិភាពលំដាប់ពិភពលោក និងសេវាកម្មប្រកបដោយភាពទុកចិត្ត នៅកាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម)។ ជាមួយនឹងការធ្វើទំនើបកម្មថ្មីនេះ កាល់តិច បានផ្តោតលើការផ្តល់ជូននូវភាពងាយស្រួល និងបរិយាកាសប្រកបដោយផាសុកភាពសម្រាប់អតិថិជនទាំងអស់។

    សោភ័ណភាពរបស់ស្តារម៉ាតថ្មីដែលឃើញមាននៅក្នុង ស្ថានីយប្រេងឥន្ធនៈកាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម) នេះ ក៏នឹងក្លាយជាគំរូមួយសម្រាប់ស្ថានីយកាល់តិចផ្សេងៗទៀតផងដែរ។ វាត្រូវបានរចនាឡើងជាមួយរូបរាងទំនើបទាន់សម័យ ទីធ្លាធំជាងមុន ការបែងចែកកន្លែងប្រកបដោយប្រសិទ្ធភាពជាងមុន និងការចូលប្រើប្រាស់កាន់តែងាយស្រួលសម្រាប់អតិថិជន។ មានផលិតផលជាច្រើនប្រភេទ ក្នុងនោះ អាហារ និងភេសជ្ជៈដែលអាចញ៉ាំបានភ្លាមៗ រង់ចាំបើកបម្រើអតិថិជនឲ្យកាន់តែរីករាយក្នុងរយៈពេល 24 ម៉ោងលើ 24 ម៉ោងជារៀងរាល់ថ្ងៃ។ លើសពីនេះទៀត ហាងកាហ្វេដ៏ពេញនិយមរបស់ កាល់តិច គឺ Coffee Plus នឹងផ្តល់ជូនកាហ្វេ តែ ទឹកផ្លែឈើ និងភេសជ្ជៈ ក៏ដូចជានំដុតថ្មីៗជាច្រើនទៀតផងដែរ។ ផ្នែកដ៏ល្អបំផុតមួយនៃការធ្វើឱ្យប្រសើរឡើងរបស់ កាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម) គឺការជួសជុលបន្ទប់ទឹកឲ្យស្របតាមស្តង់ដារខ្ពស់បំផុតដែលផ្តល់ភាពងាយស្រួល និងអនាម័យល្អបំផុតដើម្បីធានាថា អតិថិជននឹងទទួលបានការពេញចិត្តពេញថ្លើម 100% រាល់ការចូលមកកាន់ កាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម) ម្តងៗ។

    ដើម្បីអបអរសាទរការបើកដំណើរការឡើងវិញនៃស្ថានីយ កាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម) អតិថិជនទាំងអស់អាចរីករាយជាមួយប្រូម៉ូសិនដ៏ពិសេស រួមមាន៖ ចែកក្រដាស់ជូតមាត់រាល់ពេលចាក់សាំង (រហូតអស់ពីស្តុក) ផ្តល់ជូនការ៉េមឥតគិតថ្លៃ (រហូតអស់ពីស្តុក) រាល់ការទិញចាប់ពី 2 ដុល្លារឡើងទៅនៅគ្រប់ស្តារម៉ាត និងការផ្តល់ជូនពិសេស ទិញ 1 ថែម 1 នៅហាង Coffee Plus។

    កាល់តិច ពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាច្រើនឆ្នាំមកហើយ កាល់តិច តែងតែពង្រឹងឋានៈ និងភាពជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារប្រេងឥន្ធនៈនៅកម្ពុជា នោះហើយជាមូលហេតុដែលមនុស្សគ្រប់គ្នានៅក្នុងឧស្សាហកម្មនេះ ជាពិសេស អ្នកពាក់ព័ន្ធទាំងអស់ កំពុងទន្ទឹងរង់ចាំកំណើនជាបន្តបន្ទាប់ជាមួយនឹងអនាគតដ៏ត្រចះត្រចង់បន្ថែមទៀត។

    កាល់តិច ផ្តល់ជូនប្រេងឥន្ធនៈប្រកបដោយគុណភាព និងទំនុកចិត្ត ជាមួយសារធាតុបន្ថែម Techron® សម្រាប់គ្រប់ប្រភេទប្រេងឥន្ធនៈរបស់កាល់តិច និងផ្តល់ឱ្យអ្នកបើកបរ បានប្រើប្រាស់ប្រេងដែលផ្តល់ថាមពលសម្អាតគ្មានគូប្រៀប ធ្វើឲ្យម៉ាស៊ីនយានយន្តស្អាតជាងមុន និងទទួលបានបទពិសោធន៍រីករាយរាល់ពេលធ្វើដំណើរ។

    ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន កាល់តិច ទទួលយកគ្រប់ប្រភេទការទូទាត់ទាំងអស់ រួមទាំងការទូទាត់តាម QR កូដ និងតាមទូរសព្ទដៃ។ ភ្លេចឆៀងចូល ស្ថានីយប្រេងឥន្ធនៈ និងស្តារម៉ាតបឹងកេងកង (មហាវិថី ព្រះនរោត្តម) ដើម្បីស្វែងរកអ្វីដែលអ្នកត្រូវការនៅថ្ងៃនេះ!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay