មូលនិធិរូបិយវត្ថុអន្តរជាតិសម្រេចផ្តល់ជំនួយ ១៥,៦ពាន់លានដុល្លារឲ្យទៅអ៊ុយក្រែន
- BY
- Pheakdey
- April 1, 2023
អាមេរិក៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (The International Monetary Fund) បានប្រកាសថា នឹងផ្តល់ប្រាក់ជំនួយចំនួន ១៥,៦ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី១ ខែមេសានេះ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិគឺលោក Gavin Gray ដែលជាប្រធានបេសកកម្មប្រចាំនៅអ៊ុយក្រែន។

ប្រភពខាងលើបានបន្តថា ជំនួយក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះគឺជាជំនួយផ្នែកសេដ្ឋកិច្ច ពោលគឺជាកញ្ចប់ថវិកាសម្រាប់ប្រើប្រាស់ក្នុងគោលបំណងជួយស្តារសេដ្ឋកិច្ចជាតិអ៊ុយក្រែនឲ្យបានល្អប្រសើរឡើងវិញ ក្រោយភ្លើងសង្គ្រាមបានទាញទម្លាក់វិស័យមួយនេះឲ្យធ្លាក់ស្ទើរតែដល់ចំណុចសូន្យ។ ថ្លែងនៅពីមុខអ្នកសារព័ត៌មានអន្តរជាតិជាច្រើននាក់ លោក Gavin Gray បានបញ្ជាក់ថា ប្រសិនបើកភ្លើងសង្គ្រាមបន្តអូសបន្លាយរហូតដល់ឆ្នាំ ២០២៥នោះ អ៊ុយក្រែនអាចនឹងត្រូវការប្រាក់ក្នុងចន្លោះពី ១១៥-១៤០ ពាន់លានដុល្លារឯណោះដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






