ប្រពន្ធ Video Call ទៅប្រាប់ថានឹងចងកសម្លាប់ខ្លួន ប្តីខំប្រញាប់ស្រូតទៅជួយតែចុងក្រោយបានត្រឹមតែ…
ប្រទេសថៃ ៖ ប្រព័ន្ធសង្គមត្រូវបានមនុស្សយកមកប្រើប្រាស់សំរាប់ធ្វើការទំនាក់ទំនងគ្នា និងចែករំលែកព័ត៌មានផ្សេងៗជាមួយគ្នាទៅវិញទៅមក។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលស្រ្តីម្នាក់ Video Call ទៅប្តីរបស់នាងខណៈពេលដែលនាងបានព្យាយាមចងករសម្លាប់ខ្លួន។ ប៉ូលិសបានប្រាប់ថាហេតុការណ៍នេះបានកើតឡើងនាម៉ោង៤ៈ៣០នាទីព្រឹក ថ្ងៃច័ន្ទ ទី០៥ ខែមីនា នៅភាគខាងត្បូងនៃទីក្រុង Patttaya ប្រទេសថៃ។
នៅពេលទៅដល់កន្លែងកើតហេតុប៉ូលិសបានប្រទះឃើញបុរសជាប្តីដែលមានឈ្មោះ Watana Chinwon វ័យ៣០ឆ្នាំអង្គុយអោបសពប្រពន្ធឈ្មោះ Wa វ័យ៣៦ឆ្នាំទៅហើយ។ តាមសម្តីរបស់បុរសជាប្តីបានអោយដឹងថាគាត់បានទៅផឹកស៊ីជាមួយមិត្តភក្តិតាំងពីព្រឹកថ្ងៃអាទិត្យម្លេះ។ រហូតដល់ព្រឹកថ្ងៃច័ន្ទជាថ្ងៃកើតហេតុនេះប្រពន្ធរបស់គាត់ក៏បាន Video Call ទៅគាត់ហើយប្រាប់ថានាងនឹងចងកសម្លាប់ខ្លួន។
ដោយមើលទៅដូចជាមិនស្រួលគាត់ក៏ប្រញាប់ត្រលប់មកកាន់បន្ទប់ខ្លួនដែលស្ថិតក្នុងអគារ lobby តែមកដល់បន្ទប់បានចាក់សោរពីក្នុង។ គាត់បានព្យាយាមស្រែកហៅប្រពន្ធគាត់ដែល តែនាងមិនបានធ្វើការឆ្លើយតបជាមួយគាត់នោះទេ។ គាត់ក៏បានសុំជំនួយពីបុគ្គលិកសន្តិសុខនៅទីនោះធ្វើការបើកទ្វារនោះ តែគួរអោយសោកស្តាយប្រពន្ធរបស់គាត់បានចងកស្លាប់បាត់ទៅហើយ៕
ប្រភព ៖ thecoverage