ឃើញនាងដេកលើអង្រឹងសាច់សខ្ចីទ្រាំមិនបាន ស្ទុះទៅចាប់រំលោភបានសម្រេច
សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ០១ នាក់ករណី រំលោភសេពសន្ធវៈនៅភូមិត្រពាំងថ្លឹង សង្កាត់ចោម ចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ មានករណីរំលោភសេពសន្ថវៈ ស្ថិតនៅចំណុចផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះម៉ោង មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាង សំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកឯជនរងគ្រោះ ឈ្មោះ យ-ហ-ន ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្ម កររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានដើរចេញពីការដ្ឋានសំណង់ ដែលស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងបំណងយកពូថៅទៅលក់អេតចាយ ដើម្បីទិញកាហ្វេផឹក តែមិនបានជួបអេតចាយ ក៍ដើរទៅបន្ទប់ជួលមិត្តភក្ដិដែលធ្លាប់ហូបចុកជាមួយគ្នា ដែលស្ថិតនៅចំណុចកើតហេតុខាងលើ ពេលទៅដល់ ឃើញទ្វារបន្ទប់មកដាក់គន្លឹះក៏រុញចូលឃើញនារីរងគ្រោះ ក៏និយាយសុំទឹកផឹក រួចហើយក៍នៅអង្គុយនិយាយលេង និងបានសុំងូតទឹក ទៀតផង។
ពេលងូតទឹករួចជនសង្ស័យបានចេញមកឃើញនារីរងគ្រោះនៅដេកអង្រឹងសាច់សខ្ចី ក៏មានអារម្មណ៍ចង់រួមភេទ ក៏យកពូថៅគម្រាមនារី រងគ្រោះសម្លាប់ទាំងកូននិងម្ដាយ។ ពេលនោះដែរនារីរងគ្រោះខ្លាចជនសង្ស័យសម្លាប់កូនក៏ព្រមឲ្យជនសង្ស័យរំលោភរហូតបានសម្រេច។ បន្ទាប់មកនារីរងគ្រោះបាននិយាយលួងលោមជនសង្ស័យកុំឲ្យជនសង្ស័យសម្លាប់ រួចហើយជនសង្ស័យលួងលោមស្រ្តីរងគ្រោះកុំឲ្យប្រាប់ប្តីខ្លួន រួចបានគេចចេញទៅបាត់។ ក្រោយមកស្ត្រីរងគ្រោះបានប្រាប់ប្ដីហើយបានប្ដឹងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
