ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិននឹងប្រើប្រាស់គ្រាប់ពិតនៅក្នុងថ្ងៃបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់

    BY Pheakdey April 10, 2023
    ចិននឹងប្រើប្រាស់គ្រាប់ពិតនៅក្នុងថ្ងៃបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់

    ចិន៖ ចិនគ្រោងនឹងប្រើប្រាស់គ្រាប់ពិតដើម្បីបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមេសានេះ។ គួរកត់សម្គាល់ថា ចិនបានបើកការធ្វើសមយុទ្ធយោធានៅលើតំបន់ឆ្នេរសមុទ្រជុំវិញកោះតៃវ៉ាន់រយៈពេល ៣ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទីសៅរ៍ ទី៨ រហូតមកដល់ថ្ងៃ ចន្ទ ទី១០ ខែមេសានេះ។

    ព័ត៌មានចុងក្រោយមួយដែលគេអាចទទួលបានពីការធ្វើសមយុទ្ធយោធានេះគឺ ចិនបានប្រើប្រាស់នាវាចម្បាំងចំនួន ៣គ្រឿង យន្តហោះចម្បាំងចំនួន ១៣គ្រឿង រួមជាមួយនិងកងទ័ពជើងទឹក និងជើងអាកាសជាច្រើននាក់ផងដែរ។ គួរបញ្ជាក់ផងដែរថា ភាពតានតឹងរវាងទីក្រុងប៉េកាំងជាមួយនិងទីក្រុងតៃប៉ិនៅពេលនេះគឺត្រូវបានកើតឡើងជាថ្មីម្តងទៀត ក្រោយពេលដែលលោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានអញ្ជើញចូលជួបជាមួយ និងលោក Kevin McCarthy ដែលជាអ្នកនាំពាក្យសេតវិមានអាមេរិកកាលពីដើមសប្តាហ៍មុន៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: