ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទីកមួយគ្រាប់​ ខណៈកោះហុកកៃដូរបស់ជប៉ុនបានទាញសញ្ញាអាសន្នជាបន្ទាន់ជុំវិញករណីនេះ

    BY Pheakdey April 13, 2023
    កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទីកមួយគ្រាប់​ ខណៈកោះហុកកៃដូរបស់ជប៉ុនបានទាញសញ្ញាអាសន្នជាបន្ទាន់ជុំវិញករណីនេះ

    កូរ៉េខាងជើង៖ ទីក្រុងព្យុងយ៉ាងបានធ្វើការបាញ់មីស៊ីលគួរឲ្យភ្ញាក់ផ្អើលមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសានេះ។ មីស៊ីលដែលព្យុងយ៉ាងបានបាញ់នោះត្រូវបានក្រុមអ្នកជំនាញអះអាងថា អាចជាប្រភេទមីស៊ីលបាលីស្ទីកសម្រាប់បាញ់ក្នុងរយៈចម្ងាយមធ្យម ឬក្នុងរយៈចម្ងាយឆ្ងាយ។

    ប្រភពខាងលើបានបន្តថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនៅពេលនេះហាក់មានឥទ្ធិពលខ្លាំងខុសពីការបាញ់សាកល្បងមុនៗ ពោលគឺវាបានធ្វើឲ្យអាជ្ញាធរជប៉ុនសម្រេចទាញសញ្ញាអាសន្នជាបន្ទាន់ផងដែរ។ តំបន់ដែលបានទទួលសញ្ញាអាសន្ននោះគឺតំបន់ភាគខាងជើងនៃកោះហុកកៃដូ ហើយតាមរយៈការទាញសញ្ញាអាសន្ននោះគឺតម្រូវឲ្យពលរដ្ឋត្រូវរត់ចេញពីផ្ទះដើម្បីទៅរកកន្លែងលាក់ខ្លួនមានសុវត្ថិភាពដែលអាជ្ញាធរបានរៀបចំទុក៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖  The Strait Time

     

    Share This Post: