ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តិចច្រលំថាជារាជវាំងសម័យបុរាណ ! សាកលវិទ្យាល័យបច្ចេកវិទ្យាចិនមួយត្រូវបានរចនាស្ថាបត្យកម្មអោយដូចទៅនឹងរាជរាំងរាជវង្សបុរាណទាំង៦ ចំនាយទឹកប្រាក់អស់ជាង ១ពាន់លានយ័ន

    BY Khmernote Media March 7, 2018
    តិចច្រលំថាជារាជវាំងសម័យបុរាណ ! សាកលវិទ្យាល័យបច្ចេកវិទ្យាចិនមួយត្រូវបានរចនាស្ថាបត្យកម្មអោយដូចទៅនឹងរាជរាំងរាជវង្សបុរាណទាំង៦ ចំនាយទឹកប្រាក់អស់ជាង ១ពាន់លានយ័ន

    ប្រទេសចិន ​៖ ចិនត្រូវបានគេស្គាល់ថាជាប្រទេសដែលមានវប្បធម៌ដ៏ចំណាស់ វាត្រូវគេបែងចែកជាច្រើនសម័យកាល និង ច្រើនស្រឡាយរាជវង្សទៀតផង។ កាលពីពេលថ្មីៗនេះព័ត៌មានមួយកំពុងទទួលបានកាលចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គម គឺសាកលវិទ្យាល័យចិនមួយនៅក្នុងខេត្ត Jiangxi បានចំនាយប្រាក់ជាង១ពាន់លានយ័ន ដើម្បីរចនាស្ថាបត្យកម្មអោយដូចទៅនឹងរាជរាំងនៃរាជវង្សទាំង៦សម័យកាលរបស់ចិន។

    តើអ្នកជឿទេថាអ្វីដែលអ្នកគពុងតែសឃើញនេះមិនមែនជាកន្លែងហាមឃាត់ រឺ បូជនីយដ្ឋានបុរាណអ្វីនោះទេ តែវាគឺជាសាកលវិទ្យាល័យបច្ចេកវិទ្យាដែលមានឈ្មោះ East China Jiaotong ស្ថិតក្នុងទីក្រុង Nanchang ខេត្ត Jiangxi ប្រទេសចិន​។ សាកលវិទ្យាល័យមួយនេះត្រូវបានគេវិនិយោគទឹកប្រាកប្រមាណជា ១ពាន់លានយ័នក្នុងការរចនាសាងសង់អោយមានបែបផែនដូចទៅនឹងរាជរាំងនៃរាជវង្សទាំង៦សម័យកាលរបស់ចិនដែលមានរួមបញ្ចូលរាជវង្ស Han Song Yuan Ming និង Qing។

    សាកលវិទ្យាល័យនេះមាននិសិត្ស និង សាស្រ្តាចារ្យ ជាង៥០០០នាក់ដែលកំពុងសិក្សារៀនសូត្រនិងបង្រៀននៅទីនោះ ការរចនានេះគឺធ្វើដើម្បីផ្តល់អោយនិសិត្សទទួលបាននូវបរិយាកាសយ៉ាងល្អប្រសើរ។ នៅពេលអនាគតទីនេះអោយក្លាយជាទីតាំងសម្រាប់ថតខ្សែភាពយន្តទៀតផង។ មនុស្សជាច្រ់នបាននិយាយថានេះជាសាកលវិទ្យាល័យក្នុងក្តីសុបន្តិ ប៉ុន្តែអ្នកប្រើប្រាស់អ្នកប្រើអ៊ិនធឺណែតមួយចំនួនបានបង្ហាញមតិយោបល់ថាសាកលវិទ្យាល័យគួរវិនិយោគទៅលើការអប់រំ និង ការស្រាវជ្រាវ ជាងការចំនាយយ៉ាងច្រើនទៅលើសំណង់អគារបែបនេះ៕






    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay